• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៨ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន 15 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 38 នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅល្ងាចថ្ងៃអង្គារទី 3 ខែមករាឆ្នាំ 2022 នេះបានឲ្យដឹងថា÷ជនសង្ស័យចំនួន 38 នាក់(ស្រី4នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីនៅទូទាំងប្រទេសនាថ្ងៃទី 3 ខែមករានេះ។

ក្នុងចំណោមជនសង្ស័យចំនួន 38 នាក់រួមមាន÷ជួញដូរ 9 ករណីឃាត់មនុស្ស 25 នាក់(ស្រី2នាក់),ដឹកជញ្ជូនរក្សាទុក1ករណីឃាត់មនុស្សម្នាក់និងប្រើប្រាស់5ករណីឃាត់មនុស្ស 12 នាក់(ស្រី2នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 3 ខែមករារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 621,76 ក្រាមនិង 28 កញ្ចប់តូច,កេតាមីន(Ke)ស្មើនឹង 19,94 ក្រាមនិងអ៉ិចស្តាស៊ី(mdma)ស្មើនឹង3,01 ក្រាម។

ជាក់ស្ដែងជាលទ្ធផលខាងលើមានចំនួន 12 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 10 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថចំនួន 2 អង្គភាពមានដូចខាង

ក្រោម÷

1/មន្ទីរ÷ជួញដូរ1ករណីឃាត់ 4 នាក់ប្រើប្រាស់3ករណីឃាត់ 8 នាក់ស្រី4នាក់ចាប់យកIce 446 ,69ក្រាមKe19,94 ក្រាមនិងMDMA3,01 ក្រាម។

2/បន្ទាយមានជ័យ÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce1,22 ក្រាម៊

3/បាត់ដំបង÷ប្រើប្រាស់1ករណីឃាត់1នាក់។

4/កំពង់ចាម÷អនុវត្តន៍ដីកា2ករណីចាប់2នាក់។

5/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់ 2 នាក់ចាប់យកIce6,61 ក្រាម។

6/កំពង់ធំ÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce 13 កញ្ចប់តូច។

7/កំពត÷ជួញដូរ1ករណីឃាត់ 9 នាក់ចាប់យកIce4,45 ក្រាម។

8/កណ្ដាល÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce2កញ្ចប់តូច។

9/ព្រៃវែង÷ជួញដូរ1ករណីឃាត់1នាក់ប្រើប្រាស់1ករណីឃាត់ 3 នាក់ចាប់យកIce5,98 ក្រាម។

10/ស្វាយរៀង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce13 កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ÷2អង្គភាព

1/បាត់ដំបង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce1,09 ក្រាម។

2/តាកែវ÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce 155, 72 ក្រាម៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ