• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៥ ព្រឹក

យានយន្តល្មើសចំនួន 111 គ្រឿងត្រូវបានផាកវិន័យតាមអនុក្រឹត្យលេខ 39 នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 3 ខែមករាឆ្នាំ 2023 បានឲ្យដឹងថាចំនួនគោលដៅសរុប 125 គោលដៅមានយានយន្តចូលគោលដៅចំនួន 961 គ្រឿងម៉ូតូចំនួន 809 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 111 គ្រឿងមានម៉ូតូចំនួន 85 គ្រឿង។ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39. អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល3ថ្ងៃ(ថ្ងៃទី 1- 3 ខែមករា)ការឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 2.253 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន345គ្រឿងម៉ូតូមានចំនួន 299 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 អនក្រ.បក្រនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល3ថ្ងៃនៃខែមករានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ