• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៤ ព្រឹក

កម្ពុជានាំចេញទំនិញទៅកាន់ប្រទេសក្នុងកិច្ចព្រមព្រៀង RCEP កើនឡើង ៥ ភាគរយ

យោងតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្មកម្ពុជា   បាននាំចេញទំនិញក្នុងតម្លៃជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ  ពោលគឺ   កើនឡើង៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP ) ។

កម្ពុជាបាននាំចេញទៅកាន់វៀតណាម ចិន និងជប៉ុនជាមួយផលិតផលគិតជាទឹកប្រាក់  ១,៨៩៤លានដុល្លារ ១,១០៩ លានដុល្លារ និង១,០៦៩លានដុល្លាររៀងគ្នា ។ ចំណែកនាំចេញទៅអាស៊ានគិតជាទឹកប្រាក់  ២,៩២១ លានកើនឡើង ១០ ភាគរយ ។

ចំណែកទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិនរយៈពេល១១ខែ មានតម្លៃ ១០៥៧៩ លានដុល្លារកើនឡើង ៦.៨៥ % ក្នុងនោះកម្ពុជានាំចេញទៅចិនក្នុងតម្លៃជាង ១ពាន់លានដុល្លារ  និងនាំចូលពីចិនមកវិញក្នុងតម្លៃជាង៩ពាន់លានដុល្លារ ។

កិច្ចព្រមព្រៀង  RC E P  មានសមាជិកចំនួនប្រទេស ១៥មានដូចជា  ប្រ៊ុយណេ,  កម្ពុជា, ឥណ្ឌូនេស៊ី , ឡាវ ,  ម៉ាឡេស៊ី ,មីយ៉ាន់ម៉ា ,ហ្វីលីពីន ,សិង្ហបុរី  ថៃ ,វៀតណាម ,ចិន ,ជប៉ុន, កូរ៉េ ខាងត្បូង ,  អូស្ត្រាលី  និង នូវែលសេឡង់  បានចូលជាធរមាន នៅថ្ងៃ ទី១  ខែមករា ឆ្នាំ ២០២២ ដំណាលគ្នានឹងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា - ចិន ។

លោក   លឹម   ហេង   អនុប្រធានសភាពាណិជ្ជកម្មកម្ពជាមានប្រសាសន៍ថា   កតិកា សញ្ញាពាណិជ្ជកម្មដ៏ធំបានផ្តល់ការជំរុញដ៏ធំ មួយដល់ការនាំចេញរបស់កម្ពុជា និងទាក់ទាញ វិនិយោគ មកកាន់កម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

លោក មានប្រសាសន៍ថា ៖   « បើទោះបីជា ក្នុងរយៈពេលកន្លងមកនេះ   យើងនៅមានទំហំតូចនៅឡើយទេ ប៉ុន្តែសម្រាប់អនាគត កិច្ចព្រមព្រៀងសេរីទាំងពីរនេះ   គឺជាផលប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាយើងក្រោយពេលដែលយើងអស់ប្រព័ន្ធអនុគ្រោះ ពន្ធ   EBA   របស់សហគមន៍ អឺរ៉ុប និង  GSP របស់អាមេរិកគឺយើង នឹងរំពឹងលើកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មនានានេះ ហើយ   ដែលជាឈ្នាន់ជំរុញកំណើនសេដ្ឋកិច្ចរបស់យើង » ។

កម្ពុជា រំពឹងទុកកំណើននាំចេញ រវាង ៩,៤ ភាគរយ  និង១៨ ភាគរយ  ដែលចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរវាង២ភាគរយ   និង ៣,៨ ភាគរយ ។ កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ  ក្នុងតំបន់  (RC E P ) បាន បញ្ជូល  G D P  នៃទឹកប្រាក់  ២៦,២  ពាន់លាន ដុល្លារ   តំណាងឱ្យប្រហែល  ៣0 ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក  ២៨ ភាគរយ នៃពាណិជ្ជពិភពលោក  និង  ៣២,៥ ភាគរយ នៃការវិនិយោគសាកល ។

កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាយន្ត​​​​ការសំខាន់ក្នុងការធានាបាន ប្រព័ន្ឋពាណិជ្ជកម្ម សេរី ខណៈដែលលោកនាយករដ្ឋមន្រ្តី  ហ៊ុន  សែន ប្រកាសការបេជ្ញាចិត្តរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះ លេខាធិការដ្ឋាន  RC E P   នៅ រាជធានីភ្នំពេញក្នុងគោលបំណង ការគាំទ្រគ្នាទៅវិញទៅមកដើម្បីអនុវត្តយ៉ាងពេញលេញនូវ កិច្ចព្រមព្រៀង RCEP ដើម្បី ទទួលបានអត្ថប្រយោជន៍ជាអតិបរមា ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ