• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៧ ព្រឹក

បង្ក្រាបគ្រឿងញៀនចំនួន 9 ករណីឃាត់ខ្លួនជនពាក់ព័ន្ធបានចំនួន 36 នាក់

ភ្នំពេញ÷ជនសង្ស័យចំនួន36 នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 9ករណីទូទាំងប្រទេសនៅថ្ងៃទី 2 តែមករាឆ្នាំ 2023 នេះ។

តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាក្នុងចំណោមជនសង្ស័យចំនួន 36 នាក់រួមមាន÷ជួញដូរ3ករណីឃាត់មនុស្ស 17 នាក់(ស្រី1នាក់) ,ដឹកជញ្ជូនរក្សាទុក1ករណីឃាត់មនុស្ស1នាក់និងប្រើប្រាស់ 5 ករណីឃាត់មនុស្ស 18 នាក់។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 2 ខែមករារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 13,35 ក្រាមនិង 13 កញ្ចប់តូច។

សូមជម្រាបជូនថាក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះជាលទ្ធផលមានចំនួន 6 អង្គភាពក្នុងនោះកម្លាំងនគរបាល3 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថរាជធានី-ខេត្ត 3អង្គភាព÷

1/កម្លាំងនគរបាលខេត្តបាត់ដំបង÷ប្រើប្រាស់3ករណីឃាត់ 3 នាក់។

2/កម្លាំងនគរបាលខេត្តសៀមរាប÷ប្រើប្រាស់1ករណីឃាត់ 5 នាក់។

3/កម្លាំងនគរបាលខេត្តត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់1នាក់ចាប់យកIce1កញ្ចប់តូច។

កងរាជអាវុធហត្ថ÷3អង្គភាព

1/កម្លាំងកងរាជអាវុធខេត្តកំពង់ចាម÷ជួញដូរ1ករណីឃាត់2នាក់ប្រើប្រាស់1ករណីឃាត់ 10 នាក់ចាប់យកIce5,42 ក្រាម។

2/កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ÷ជួញដូរ1ករណីឃាត់ 12 នាក់ស្រី1នាក់ប្រាប់យកIce 12 កញ្ចប់តូច។

3/កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce 7,93 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ