• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០១ ព្រឹក

សមត្ថកិច្ចកម្ពុជាទទួលបានពាក្យបណ្ដឹង1ទៀតដែលស្នើឲ្យជួយសង្គ្រោះជនជាតិហ្វីលីពីនម្នាក់

ភ្នំពេញ÷តាមការបញ្ជាក់ពីនាយឧត្តមសេនីយ៍ខៀវសុភ័គរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា÷គិតចាប់ពីម៉ោង 3និង00នាទីនាថ្ងៃទី 1 ដល់វេលាម៉ោង 3និង00 នាទីថ្ងៃទី 2 ខែមករាឆ្នាំ 2023 នេះសមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន 1 ករណីទៀតដែលស្នើឲ្យជួយសង្គ្រោះជនជាតិហ្វីលីពីនម្នាក់។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គបានគូសបញ្ជាក់ថាបច្ចុប្បន្នភាពស្រាវជ្រាវតាមបញ្ជីតាមដានគិតត្រឹមថ្ងៃទី 2 ខែមករាឆ្នាំ 2023 រួមមាន÷

1/សំណើក្នុងបញ្ជីតាមដានរបស់សម្ដេចក្រឡាហោមសរុប 692 ករណីមានមនុស្ស 1683 នាក់។

2/បានស្រាវជ្រាវស៊ើបអង្កេតបឋម 436 សំណើនិងបិទសំណុំរឿង 223 សំណើ(រកឃើញមនុស្ស1060នាក់, ឃាត់ខ្លួនជនសង្ស័យ 120 នាក់,បិទក្រុមហ៊ុន 5 ទីតាំងនិងផ្អាកអាជីវកម្មក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន4ទីតាំង)។

3/កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវនិងស៊ើបអង្កេត 33 ករណី។

សូមជម្រាបថាសម្ដេចក្រឡាហោម ស ខេងបានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិស្ថានតំណាងបរទេសប្រចាំកម្ពុជានិងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធបន្តសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដើម្បីបង្ការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ដែរថាជុំវិញបញ្ហានេះដែរ  រាជរដ្ឋាភិបាលកម្ពុជាក៏បានបន្តប្ដេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតក្នុងការអនុវត្តតាមច្បាប់ជាធរមានដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា,បទល្មើសគ្រឿងញៀន, បទល្មើសសម្អាតប្រាក់,ល្បែងស៊ីសងអនឡាញខុសច្បាប់ព្រមទាំងបន្តផ្តល់ការគាំពារនិងជួយសង្គ្រោះទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេសនិងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ