• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥១ ល្ងាច

ឆ្នាំ 2022 កម្ពុជានាំចេញអង្គរទៅកាន់ទីផ្សារ 59 ប្រទេសបានជាង 63 ម៉ឺនតោន

ភ្នំពេញ÷រយៈពេលពេញមួយឆ្នាំ 2022 នេះ ទីផ្សារអង្ករកម្ពុជា បាននាំចេញទៅបណ្ដាប្រទេសនានា លើពិភពលោកប្រមាណ 59 ប្រទេស ដែលជាលទ្ធផល គឺមានការកើនឡើង នៅតាមតំបន់ផ្សេងៗគ្នា។ យ៉ាងណាក៏ដោយ ការនាំអង្គរទៅកាន់ប្រទេសនានា លើពិភពលោក នៅតែជាគោលដៅដ៏សំខាន់ របស់រាជរដ្ឋាភិបាល។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ 2022 កម្ពុជា បាននាំចេញអង្គរ ទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន 63 7004 តោន និងនាំចេញស្រូវ បានចំនួន 34 67 886 តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មាន បានចំនួនជាង 1255 លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល 12 ខែនៃឆ្នាំ 2022 ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន 61 បាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន 59 ប្រទេសដែលក្នុងនោះប្រទេសចិន រួមទាំងតំបន់ស្វ័យយ័ត ហុងកុង,ម៉ាកាវបានចំនួន 288 830តោនឬស្មើនឹង 45% ,ប្រទេស ទ្វីបអឺរ៉ុប ចំនួន 25 បាន បរិមាណ សរុបចំនួន 221 504 តោន ឬស្មើនឹង 35% ,ប្រទេសសមាជិកអាស៊ានចំនួន 4 បានបរិមាណ សរុបចំនួន 64 733 តោនឬស្មើនឹង 10% និងបណ្ដាគោលដៅផ្សេងៗ នៅអាហ្វ្រិក,អាមេរិក,អូស្ត្រាលី,រុស្ស៊ី,អ៊ុយក្រែន។ល។ ​ចំនួន 27 ប្រទេស និងដែនកោះបានបរិមាណសរុបចំនួន 61 937 តោនឬស្មើនឹង 10%នៃការនាំចេញសរុបចំនួន 637004តោនដែលមានតម្លៃសរុបចំនួន 418,29 លាន ដុល្លារ សហរដ្ឋអាមេរិក។

កម្ពុជា បាននាំចេញអង្ករ ក្រអូប ប្រណីត បានចំនួន 277739 តោនឬស្មើ 44%,អង្ករ សែនក្រអូបបានចំនួន 179 070តោន ឬស្មើ 28% ,អង្ករ ស បានចំនួន 153 428 តោន ឬស្មើ នឹង24% ,អង្ករ ចំហុយ បានចំនួន 15 781 តោន ឬស្មើនឹង2% អង្ករ សរីរាង្គ បានចំនួន 10963តោន ឬ ជិត2% និង អង្ករ ដំណើប ចំនួន 23 តោន។

សម្រាប់ការនាំចេញស្រូវ ទៅកាន់ប្រទេសវៀតណាម បានចំនួន 347 7886 តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា 841,09 លាន ដុល្លារសហរដ្ឋអាមេរិក៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ