• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៤ ព្រឹក

យានយន្តល្មើសចំនួន២២៤គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩នៅទូទាំងប្រទេស

ភ្នំពេញ៖តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅរសៀលថ្ងៃពុធទី១៣ខែកក្កដាឆ្នាំ២០២២ថា៖តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៣ខែកក្កដានេះបានបញ្ជាក់ថាចំនួនគោលដៅសរុប១៤២គោលដៅមានយានយន្តចូលគោលដៅចំនួន៣.៣២៦គ្រឿងម៉ូតូ២.៤២៩គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន២២៤គ្រឿងមានម៉ូតូចំនួន១៩២គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅទូទាំងប្រទេស។


ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ(ថ្ងៃទី១_១៣ខែកក្កដា)ការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន៣៧.៧០៣គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៤.០៧៩គ្រឿងម៉ូតូមានចំនួន៣.៣៧៨គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩អនក្រ.បកនៅទូទាំងប្រទេស។


របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៣ថ្ងៃនៃខែកក្កដានេះឃើឋញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ