• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៥ ព្រឹក

ប្រាក់ឈ្នួលថ្មីរបស់កម្មករកម្មការិនីចាប់ផ្ដើមអនុវត្តន៍ពីដើមថ្ងៃទី 1 ខែមករានេះតទៅ

ភ្នំពេញ÷កម្មករ-កម្មការិនីនានា នៅទូទាំងប្រទេសកម្ពុជា សប្បាយរីករាយជាមួយនឹងប្រាក់ឈ្នួលថ្មី ដែលត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023 នេះតទៅ។នេះគឺជាការគិតគូរខ្ពស់ របស់រាជរដ្ឋាភិបាល អំពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករ-កម្មការិនីដែលជារៀងរាល់ឆ្នាំតែងតែដំឡើងមិនខានឡើ។

ដូចបណ្ដាឆ្នាំមុនៗដែរគិតចាប់ពីថ្ងៃទី 1 ខែមករាឆ្នាំ 2023 នេះតទៅ ប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន 200 ដុល្លារ របស់កម្មករ,និយោជិត ក្នុងវិស័យឧស្សាហកម្មកាត់ដេរ នឹងត្រូវដាក់ឲ្យអនុវត្តន៍ជាផ្លូវការ។​ទន្ទឹមនេះកម្មករ-កម្មការិនីបានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសម្ដែងការអរគុណចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំ។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី,និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់,ស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបបានកើនឡើងជារៀងរាល់ឆ្នាំពីចំនួន 35 ដុល្លារក្នុងឆ្នាំ 1997 រហូត ដល់ចំនួន 200 ដុល្លារ  ក្នុងឆ្នាំ 2023 នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ