• ច័ន្ទ ២៩ មេសា ២០២៤ ០៤:០៤ ព្រឹក

ស្លាប់និងរបួស29 នាក់កើតឡើង 13 លើកក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខណៈយានយន្តល្មើសចំនួន 210 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 1 ខែមករាឆ្នាំ 2023នេះបានបញ្ជាក់ថាចំនួនគោលដៅសរុប 94 គោលដៅមានយន្តចូលគោលដៅចំនួន623 គ្រឿងម៉ូតូចំនួន 607 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 210 គ្រឿងមានម៉ូតូចំនួន 194 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.​អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល1ថ្ងៃនៃខែមករានេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានេះកណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 1 ខែមករានេះដែរបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 8 នាក់(ស្រី3នាក់)របួសធ្ងន់ចំនួន 12 នាក់(ស្រី 3 នាក់)និងរបួសស្រាលចំនួន 9 នាក់(ស្រី5នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 1 ខែមករាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 29 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 13 លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ