• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៣ ព្រឹក

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 15 នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន 4 ករណី

 

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន 15 នាក់(ស្រី3នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 4 ករណីទូទាំងប្រទេសនៅថ្ងៃទី 1 ខែមករាឆ្នាំ 2023 នេះ។

ក្នុងចំណោមជនសង្ស័យចំនួន 15 នាក់រួមមាន÷ ជួញដូរ3ករណីឃាត់មនុស្ស 14 នាក់(ស្រី3នាក់), ប្រើប្រាស់1ករណីឃាត់មនុស្សម្នាក់។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 1 ខែមករារួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 46,70 ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន 3 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល1អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថចំនួន 2 អង្គភាពមានដូចខាងក្រោម÷

1/កម្លាំងនគរបាលខេត្តពោធិ៍សាត់÷ប្រើប្រាស់1ករណីឃាត់1នាក់។

កងរាជអាវុធហត្ថ÷2អង្គភាព

1/រាជធានីភ្នំពេញ÷ជួញដូរ2ករណីឃាត់ 11 នាក់ស្រី 3 នាក់ចាប់យកIce0,53 ក្រាម។

2/ស្វាយរៀង÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce 41 , 12 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ