• ច័ន្ទ ២៩ មេសា ២០២៤ ១២:១២ ល្ងាច

សម្ដេចតេជោហ៊ុនសែនសង្ឃឹមថាក្នុងឆ្នាំ 2023 នេះកម្ពុជាយើងនឹងមានភ្ញៀវទេសចរបរទេស 4 ទៅ 5លាននាក់

ខេត្តក្រចេះ÷ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះនៅព្រឹកថ្ងៃទី 2 ខែមករាឆ្នាំ 2023 សម្ដេចតេជោ ហ៊ុន សែនបានប្រកាស"អញ្ជើញប្រជាជនចិនមកកម្ពុជា" ដោយថានឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសស្វាគមន៍អ្នកទេសចរជនជាតិចិនមកកម្ពុជាឡើងវិញបន្ទាប់ពីប្រទេសនេះបើកព្រំដែនវិញ ដោយសម្តេចសង្ឃឹមថានឹងជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាងើបឡើងកាន់តែខ្លាំង។

សម្ដេចតេជោថា÷"អ្នក(ប្រទេសផ្សេង)តឹងតែងជាមួយចិនក៏តឹងតែងចុះ តែកម្ពុជាស្វាគមន៍ព្រោះវាផ្ដល់ឲ្យមានអត្ថប្រយោជន៍ដល់កម្ពុជា។ បើទេសចរចិនបើកជើងយន្តហោះរាប់សិបជើងក្នុងមួយថ្ងៃនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជានឹងរីកជាមួយនឹងកសិកម្ម,ឧស្សាហកម្ម"។ ក្នុងឆ្នាំ 2019 មុនមានការផ្ទុះឡើងនៃជំងឺកូវីដ-19 កម្ពុជាបានទទួលអ្នកទេសចរសរុបជាង 6 លាននាក់ ភាគច្រើនគឺអ្នកទេសចរជនជាតិចិន។

សម្ដេចមានប្រសាសន៍ថាក្នុងឆ្នាំកន្លងទៅនេះ បើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាទទួលបានភ្ញៀវទេសចរប្រមាណជាង 2 លាននាក់ដែលសម្ដេចសង្ឃឹមថាក្នុងឆ្នាំ 2023 នេះកម្ពុជានឹងអាចទទួលភ្ញៀវទេសចរពី 4 លានទៅ 5 លាននាក់។ពេលនោះហើយដែលធ្វើឲ្យសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ។ សូម្បីតែក្នុងថ្ងៃឆ្លងឆ្នាំសកលគឺមានភ្ញៀវទេសចរប្រមាណ2លាននាក់ដែលពួកគាត់បានទៅកម្សាន្តនៅតំបន់នានា។ ការសប្បាយរីករាយគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជាក៏អាស្រ័យដោយសារប្រទេសយើងមានសន្តិភាព៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ