• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៦ ព្រឹក

ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២មានយានយន្ត២៤៥គ្រឿងត្រូវបានត្រួតពិនិត្យនិងផាកពិន័យ

ភ្នំពេញ៖តាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជានាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា៖យានយន្តសរុបចំនួន២៤៥ទៀតត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យនិងផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បកនៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២នេះក្នុងនោះមានម៉ូតូ១៨៦គ្រឿងនិងរថយន្ត៥៩គ្រឿង។

លោកឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានថ្លែងបន្តថាគិតថ្ងៃទី១២ខែកក្កដាក្នុងឆ្នាំ២០២២នេះនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យនិងផាកពិន័យយានយន្តសរុបចំនួន៩២,៨៤២គ្រឿងក្នុងនោះមានម៉ូតូ៧៣,៣៤៧គ្រឿងនិងរថយន្តគ្រប់ប្រភេទ១៩,៣៦៩គ្រឿង។ បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖អ្នកល្មើសសញ្ញានិងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿនលល្មើសល្បឿនឆៀកស្រវឹងនិងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯកឆាយគឹមខឿនបានបន្តថាការអនុវត្តតាមអនុក្រឹត្យលេខ៣៩ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។

លោកបានថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះជាពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថាសម្រាប់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន៤លើកក្នុងនោះស្លាប់២នាក់របួស១២នាក់(របួសធ្ងន់៨នាក់)។ រយៈពេល១៩៣ថ្ងៃនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន១,៦៩៤លើកបណ្តាលឲ្យមនុស្សស្លាប់៩៨៨នាក់របួស២,៣៤៩នាក់(របួសធ្ងន់១,៥០៣នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ