• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៣ ព្រឹក

ខឹងសង្សារបែរជាសម្រេចចិត្តចងកសម្រាប់ខ្លួន

ខេត្តបន្ទាយមានជ័យ÷ យុវជនម្នាក់ខឹងសង្សារបែរជាសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ហើយទុកបណ្ដាំចុងក្រោយដោយសរសេរលើក្រដាសសៀវភៅយ៉ាងខ្លីថា (យកខ្ញុំទៅដុតចោលនៅវត្តទៅមិនបាច់ធ្វើបុណ្យទេ!ហើយយកឆ្អឹងខ្ញុំទៅចាក់ចោលនៅទឹកស្ទឹងទាំងអស់ទៅ! មិនបាច់ទុកទេមើលថែម៉ែផងសុំទោសអ្នកទាំងអស់គ្នា)។អ្នកទៅបានសុខស្ងប់ហើយនៅឡើយតែក្រុមគ្រួសារអាណា ព្យាបាលបងប្អូនទុក្ខសង្វេគប៉ុណ្ណោះ។

យុវជនវ័យ 24 ឆ្នាំម្នាក់ដែលសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនដោយមូលហេតុ ខឹងសង្សារដែលធ្លាប់រួមរស់ជាមួយគ្នាទៅចោលបានកើតឡើងនៅវេលាម៉ោង 9និង 30 នាទីព្រឹកថ្ងៃទី 1 ខែមករាឆ្នាំ 2023។ ហេតុការណ៍មួយនេះបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅភូមិកោះកែវក្រោក,ឃុំឬស្សីក្រោក,ស្រុកមង្គលបុរី,ខេត្តបន្ទាយមានជ័យ។

តាមឲ្យដឹងពីម្ដាយសពថាសាកសពមានឈ្មោះថេហេងអាយុ 24 ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។ រួចនៅមុនពេលកើតហេតុនៅពេលល្ងាចកូនប្រុសរបស់គាត់បានដឹកគាត់ទៅចូលរួមក្នុងកម្មវិធីបុណ្យឆ្លងឆ្នាំសកលហើយនៅវេលាម៉ោង 12 រំលងអធ្រាត្រកូនប្រុសរបស់គាត់ក៏បានទិញបង្អែមម្ហូបចំណីនិងស្ទុះមកអោបគាត់ហើយនិយាយទៅបងស្រីថាសូមកុំមានពាក្យសម្តីធ្ងន់ៗទៅកាន់ម្ដាយព្រោះខ្លាចម្តាយខឹងសម្បាឈឺរួចក៏បានចុះពីលើផ្ទះទៅសម្រាកនៅខាងក្រោមទើបដល់ព្រឹកឡើងក្រោយពីធ្វើម្ហូបអាហារឆ្អិនបងស្រីក៏ស្រែកហៅតែដល់មិនឮឆ្លើយក៏បើកទ្វារមើលស្រាប់តែឃើញប្អូនចងកសម្លាប់ខ្លួនបាត់ទៅហើយ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្បែរខាងថាសាកសពនេះជាមនុស្សដែលមានចរិតស្លូតបូតមិនដែលមានជម្លោះឈ្លោះទាស់ទែងជាមួយបងប្អូនណាឡើយ។ រួចក្រោយពីវិលត្រឡប់មកពីបម្រើការងារជាពលករនៅប្រទេសថៃកាលពីបុណ្យចូលឆ្នាំមកមិនបានវិលត្រឡប់ទៅកាន់ប្រទេសថៃវិញទេដោយមូលហេតុ នៅប្រទេសថៃធ្វើការនឿយហត់ចង់រកការធ្វើក្នុងស្រុកភូមិស្រុកវិញហើយកន្លងមកបុរសរូបនេះធ្លាប់មានការទំនាក់ទំនងស្នេហាជាមួយនារីម្នាក់និងបានរួមរស់ជាមួយគ្នាក្នុងភូមិឃុំកើតហេតុខាងលើ។

ប៉ុន្តែដល់ក្រោយមកក៏មានជម្លោះនឹងគ្នា ដោយខាងស្រីបានទៅធ្វើការនៅរាជធានីភ្នំពេញរហូតធ្វើឲ្យជនរងគ្រោះពិបាកចិត្តពុំអាចហៅគេត្រឡប់មកផ្ទះវិញបានក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តងទៅ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកមង្គលបុរីបានមកធ្វើកោសល្យវិច័យយឃើញថាសាកសពនេះត្រូវបានស្លាប់ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងយ៉ាងពិតប្រាកដហើយក៏បានធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ