• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១១ ព្រឹក

មានវិបត្តិផ្លូវចិត្តគិតខ្លីចងកក្នុងផ្ទះផ្អើលអ្នកភូមិទាំងថ្ងៃត្រង់

ខេត្តស្វាយរៀង÷ មានការស្រែកទ្រហោយំពីសំណាក់ក្រុមគ្រួសារនិងសាច់ញាតិ ខណៈប្រទះឃើញចងកសម្លាប់ខ្លួនដោយបានយកខ្សែក្របីចងកភ្ជាប់ទៅនឹងចម្រឹងបង្អួចបន្ទប់ដេករបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងថ្ងៃត្រង់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 12និង13នាទីថ្ងៃទី 1 ខែមករាឆ្នាំ 2023 នៅចំណុចភូមិអង្ក្រង,ឃុំស្វាយរំពារ,ស្រុកស្វាយទាប,ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះពៅបញ្ញាសិទ្ធិអាយុ 21 ឆ្នាំមុខរបរកសិករមានទីលំនៅភូមិអង្ក្រង,ឃុំស្វាយរំពារ,ស្រុកស្វាយទាប,ខេត្តស្វាយរៀង។

ក្រោយពីមានសេចក្តីរាយការណ៍ពីអាជ្ញាធរភូមិ សមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍ព្រមទាំងគ្រូពេទ្យបានចុះមកពិនិត្យដោយសន្និដ្ឋានថាពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយយកខ្សែក្របីចងកភ្ជាប់ទៅនឹងចម្រឹងបង្អួចបន្ទប់ដេររបស់ខ្លួនបណ្ដាលឲ្យស្លាប់ខណ:មិនមានស្លាកស្នាមសម្គាល់ជារឿងឃាតកម្មនោះទេ ប៉ុន្តែសមត្ថកិច្ចបានឃើញទូរសព្ទនៅក្បែរសពមានលេងឆាតជាមួយមនុស្សស្រីសង្ស័យសង្សារសុំបែកបណ្តាលឲ្យគិតខ្លីបែបនេះតែម្ដង។  ក្រោយពិនិត្យសាកសពរួចសមត្ថកិច្ចក៏បានប្រគល់ទៅឲ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីក្តុកក្តួលជាទីបំផុត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ