• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៥ ព្រឹក

រយៈពេល1ខែខធ្នូនេះយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបាន 22,756 នាក់

ភ្នំពេញ÷លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ នៅព្រឹកថ្ងៃទី31 ខែធ្នូនេះថាយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅតាមបណ្ដាភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេលមួយខែគឺចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 30 ខែធ្នូឆ្នាំ 2022 អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញគឺបានធ្វើជូន ប្រជាពលរដ្ឋចំនួន22756នាក់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យនិងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋទាំង2ប្រភេទដែលគ្រប់អាយុ 15 ឆ្នាំ និងសម្រាប់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រឹម 90 ថ្ងៃកាលពីថ្ងៃទី 30ខែវិច្ឆិកាឆ្នាំ 2022។

លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានណែនាំដាស់តឿន និងពន្លឿនបន្ថែមក្នុងយុទ្ធនាការនៃការចុះធ្វើអត្តសញ្ញាណប័ណ្ណជួនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋដើម្បីឲ្យគាត់ចំណេញទាំងពេលវេលាដើម្បីយកទៅប្រកបរបររកស៊ីផ្សេងៗ គឺមិនចាំបាច់ពិបាករង់ចាំទៀតទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ