• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៦ ព្រឹក

សាំងធម្មតាឡើងថ្លៃ 150 រៀលលក់ 4,200 រៀលខណៈម៉ាស៊ូតបន្តឡើងថ្លៃ 50 រៀលលក់ 4,550 រៀលក្នុង1លីត្រចាប់ពីថ្ងៃទី 1- 10 ខែមករាឆ្នាំ 2023

ភ្នំពេញ÷តាមសេចជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃអាទិត្យទី 1 ខែមករាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែមករាឆ្នាំ 2023 សាំង(ឡើង 150 រៀល)ខណៈប្រេងម៉ាស៊ីបន្តឡើងថ្លៃ( 50 រៀល)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4,200រៀលនិងម៉ាស៊ូតត្រូវលក់4,550រៀលក្នុង1លីត្រ។

ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែមករាឆ្នាំ 2023 នឹងត្រូវលក់ 4,467 ក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង 4,817រៀល ក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm។

សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើងថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជននិងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្មវិធីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន 4 សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។

ដូច្នេះតម្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4,200 រៀលដដែលក្នុង1លីត្រនិងប្រេងម៉ាស៊ូត 4,550ក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ