• ច័ន្ទ ២៩ មេសា ២០២៤ ០២:២០ ព្រឹក

ក្រសួងសុខាភិបាលដាក់បន្ថែមម៉ាស៊ីនស្គេនកម្ដៅ 3 គ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ÷លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការតំណាងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី 29 ខែធ្នូឆ្នាំ 2022 នេះបានដឹកនាំក្រុមសុខាភិបាលដែលមានអគ្គនាយកបច្ចេកទេស,អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនិងមានការចូលរួមពី មន្ត្រីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ,មន្ត្រីចត្តាឡីស័ក និងអាជ្ញាធរទាំងអស់ ចុះពិនិត្យស្ថានភាពអ្នកដំណើរអញ្ជើញចូលមកប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកស្រី រដ្ឋលេខាធិការថ្លែងថា ក្រុមការងារក្រសួងសុខាភិបាល និងអាជ្ញាធរផ្នែកពាក់ព័ន្ធទាំងអស់ ចុះមកពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាទីតាំងទទួលអ្នកដំណើរច្រើន និងដើម្បីពិនិត្យទីតាំងដាក់បន្ថែមនូវម៉ាស៊ីន ស្កេនកម្តៅចំនួន 3 គ្រឿងទៀត នៅច្រក ចេញ ចូល VIP ចំនួន1គ្រឿង និងធម្មតា ចំនួន2គ្រឿង ដើម្បីធ្វើការតាមដានសុខភាព អ្នកដំណើរចូលមកកាន់កម្ពុជាជាពិសេស ដើម្បីឲ្យប្រាកដជាថា គ្រប់អ្នកដំណើរដែលអញ្ជើញចូលមកកាន់កម្ពុជា មានកម្ដៅធម្មតា ក្នុងករណីរកឃើញថាមានការកើនកម្តៅរហូតដល់ 37.5 អង្សា ក្រុមគ្រូពេទ្យ នឹងអញ្ជើញអ្នកដំណើរទៅពិនិត្យសុខភាព ដើម្បីរក្សាសុខភាពជូនគាត់។

ទន្ទឹមនឹងនោះ ក្រសួងសុខាភិបាល បានដាក់ម៉ាស៊ីនស្គេនកម្ដៅ នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប និងនៅតាមច្រកព្រំដែនអន្តរជាតិផងដែរ ដើម្បីប្រាកដជាថា អ្នកធ្វើដំណើរទស្សនកិច្ច មកកម្ពុជា មកលេងបងប្អូន នៅក្នុងឱកាសឆ្លងឆ្នាំសកល ពួកគាត់មានសុខភាពល្អ។

លោកស្រី វេជ្ជបណ្ឌិត រដ្ឋលេខាធិការ យក់ សម្បត្តិ ក្នុងនាមក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ជាពិសេស សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រយ័ត្នប្រយែង និងអនុវត្តន៍វិធានការ3កុំ 3ការពារ ជាពិសេស ប្រជាពលរដ្ឋ ដែលមិនទាន់ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-19 សូមអញ្ជើញទៅទទួលវ៉ាក់សាំងនៅគ្រប់ទីកន្លែង ដូចជានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះ ជាពិសេស បើប្រជាពលរដ្ឋ អញ្ជើញទៅកម្សាន្ត នៅទីតាំងរមណីយដ្ឋានផ្សេងៗ ត្រូវតែប្រយ័ត្នប្រយែង បើទោះបីថា កម្ពុមានការថមថយនៃអត្រាឆ្លងកូវីដ-19 ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ន៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ