• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៧ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី 29 ខែធ្នូនេះកើតឡើង 8 លើកស្លាប់និងរបួស 15 នាក់

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនារសៀលថ្ងៃព្រហស្បតិ៍ទី 29 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថា  ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនាថ្ងៃទី 29 ខែធ្នូនេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 8 នាក់របួសធ្ងន់ចំនួន 5 នាក់(ស្រី1នាក់)និងរបួសស្រាលចំនួន 2 នាក់។

របាយការណ៍ដដែលបានគូបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 15 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 8 លើក។

សូមជម្រាបជូនថា  យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក  នៅរសៀលថ្ងៃព្រហស្បតិ៍នេះដែរក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍រកឃើញយានយន្តល្មើសចំនួន 349 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39 នៅទូទាំងប្រទេស។

ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ