• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤៤ ព្រឹក

សម្ដេចតេជោសំណូមពរ ដល់ក្រុមហ៊ុន អចលនទ្រព្យបន្តសាងសង់លំនៅឋានដែលមានតម្លៃសមរម្យ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី ២៧ ខែធ្នូនេះថា រាជរដ្ឋាភិបាល បន្តគាំទ្រការសាងសង់លំនៅដ្ឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ នៅក្នុងការទទួលបានលំនៅដ្ឋានសមរម្យ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ទីមួយលើកទឹកចិត្តជាមួយនឹងការសាងសង់លំនៅដ្ឋានតម្លៃថោក ព្រោះមន្ត្រីរាជការ ឬក៏ប្រជាពលរដ្ឋរបស់យើង ដែលមានប្រាក់ចំណូលទាប មានតម្រូវការលំនៅដ្ឋានដោយតម្លៃថោក ហើយរកគ្រប់វិធីដើម្បីនឹងធ្វើ ដើម្បីដោះស្រាយលំនៅដ្ឋាន នៅក្នុងប្រទេសរបស់យើង ទៅលើអ្នកដែលមានប្រាក់ចំណូលមធ្យម ឬក៏តូចតាច ដែលពុំមានលទ្ធភាពទិញផ្ទះបានតម្លៃខ្ពស់»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានលើកទឹកចិត្តរួចហើយ ទៅលើការសាងសង់ផ្ទះលក់ តាមរយៈការលើកលែងពន្ធដារនៃតម្លៃផ្ទះក្រោម ៧ម៉ឺនដុល្លារ។ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន​ បានសំណូមពរ និងអំពាវនាវដល់ក្រុមហ៊ុនអចលនទ្រព្យ បន្តសាងសង់នូវលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ ដើម្បីឲ្យលក់ជូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ