• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៥ ព្រឹក

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 38 នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន 12 ករណី

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅល្ងាចថ្ងៃពុធទី 28 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាជនសង្ស័យចំនួន 38 នាក់(ស្រី1នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 12 ករណីទូទាំងប្រទេសនាថ្ងៃទី 28 ខែធ្នូនេះ។

ក្នុងចំណោមជនសង្ស័យចំនួន 28 នាក់រួមមាន÷ជួញដូរ3ករណីឃាត់មនុស្ស 14 នាក់,ដឹកជញ្ជូនរក្សាទុក3ករណីឃាត់មនុស្ស6នាក់(ស្រី1នាក់),ប្រើប្រាស់ 6 ករណីឃាត់មនុស្ស 18 នាក់។

ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 28 ខែធ្នូរួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 26, 14 ក្រាម។ ក្នុងប្រតិបត្តិការនោះជាលទ្ធផលចំនួន 8 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 8 អង្គភាពមានដូចខាងក្រោម÷

1/មន្ទីរ÷ប្រើប្រាស់4ករណីឃាត់7 នាក់។

2/បន្ទាយមានជ័យ÷ជួញដូរ1ករណីឃាត់ 3 នាក់។

3/កំពង់ចាម÷ប្រើប្រាស់1ករណីឃាត់ 10 នាក់។

4/កណ្ដាល÷រក្សាទុក2ករណីឃាត់ 4 នាក់(ស្រី1នាក់)ចាប់យកIce0,53 ក្រាម។

5/រាជធានីភ្នំពេញ÷ប្រើប្រាស់1ករណីឃាត់1នាក់។

6/ព្រៃវែង÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce 0, 87 ក្រាម។

7/សៀមរាប÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce2,03 ក្រាម។

8/កំពត÷ជួញដូរ1ករណីឃាត់ 9 នាក់ចាប់យកIce22,71 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ