• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៦ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង 3 លើកស្លាប់និងរបួស 5 នាក់នាថ្ងៃទី 28 ខែធ្នូនេះ

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 28 ខែធ្នូឆ្នាំ 2022 នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 3 នាក់របួសធ្ងន់ចំនួន2នាក់និងរបួសស្រាលចំនួន 1 នាក់។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 28 ខែធ្នូបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 5នាក់កើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន 3 លើក។

ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរាចរណ៍អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ