• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤៥ ល្ងាច

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបង្ហាញមុខក្រុមចាប់ជំរិតទារប្រាក់ក្រោយបង្ក្រាបនិងឃាត់ខ្លួន

ខេត្តព្រះសីហនុ÷កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានគរបាល ខេត្តព្រះសីហនុកាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2022 នេះបានបង្ហាញមុខក្រុមចាប់ជំរិតទារប្រាក់ក្រោយបង្ក្រាបនិងឃាត់ខ្លួនជាបន្តបន្ទាប់យកមកសាកសួរដើម្បីចាត់ការតាមច្បាប់។

ប្រភពដដែលបន្តថាកាលពីថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 20និង 00នាទីយប់មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថានៅវេលាម៉ោង 14 ថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 មានជនមិនស្គាល់អអត្តសញ្ញាណបានទូរសព្ទមកខ្លួនហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួនជាជនជាតិចិនត្រូវបានពួកគេចាប់ជំរិតហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន 3,500$ ទើបដោះលែងបន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាមលោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានចាត់ឲ្យកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុរហូតដល់វេលាម៉ោង 20 និង 30 យប់ថ្ងៃខែឆ្នាំដដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់រថយន្ត1គ្រឿងម៉ាកALPHARDពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-6423នៅតាមបណ្ដោយផ្លូវល្បឿនលឿននិងឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់ភេទប្រុសជនជាតិខ្មែរនៅក្នុងរថយន្តព្រមទាំងរំដោះបានជនរងគ្រោះ1នាក់ភេទប្រុសជនជាតិចិន។

បន្ទាប់មក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ3 នាក់ភេទប្រុសជនជាតិចិនបន្ថែមទៀតនៅចំណុចសណ្ឋាគារមួយកន្លែងស្ថិតក្នុង ភូមិ2សង្កាត់1ក្រុង-ខេត្តព្រះសីហនុក្រោយមកនៅថ្ងៃទី 27 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 16រសៀលនៅចំណុចមុខសណ្ឋាគារស៊ីហ៊ូស្ថិតក្នុង  ភូមិ1សង្កាត់3ក្រុង-ខេត្តព្រះសីហនុកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនសង្ស័យបន្ថែមចំនួន 4 នាក់ភេទប្រុសជនជាតិខ្មែរយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជនសង្ស័យមានចំនួន 10 នាក់ភេទប្រុស(ជនជាតិខ្មែរ 7 នាក់និងជនជាតិចិន 3 នាក់)។ សម្ភារៈវត្ថុតាងចាប់យកបានសរុបរថយន្តចំនួន 3 គ្រឿងកាំបិតស្នៀតចំនួន2ដើម(ខ្លី1ដើមនិងវែង1ដើម)ពិលឆក់ចំនួន 4 ដើមទូរសព្ទដៃចំនួន 21 គ្រឿងកាតរឹងចំនួន 7 សន្លឹកម្សៅក្រាមសថ្លា(សង្ស័យជាសារធាតុញៀន)1កញ្ចប់ឧបករណ៍ប្រើប្រាស់គ្រឿងញៀន1ឈុតស្លាកលេខរថយន្ត1ផ្ទាំងភ្នំពេញ2AZ-89 52 និងកាបូបលុយ 1។ បច្ចុប្បន្នករណីខាងលើនេះនៅព្រឹកថ្ងៃពុធទី 28 ខែធ្នូនេះកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងធ្វើការសួរនាំនិងបន្តនីតិវិធីច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ