• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៦ ព្រឹក

ស្គាល់គ្នាតាមហ្វេសប៊ុកបាន4ថ្ងៃណាត់ជួបគ្នាដេកក្នុងផ្ទះជួលរួមភេទបាន2ដងម្ដាយនួនល្អងប្ដឹងបងឲ្យសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្ដាល÷យុវជនអាយុ 15 ឆ្នាំម្នាក់ស្គាល់កុមារីអាយុ 14ឆ្នាំ តាមបណ្ដាញសង្គមហ្វេសប៊ុកបានណាត់ជួបគ្នានៅក្នុងបន្ទប់ជួលរួចក៏រួមភេទសម្រេចបាន2ដង។  ចុងក្រោយដឹងដល់ម្ដាយខាងស្រីក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនចាត់ការតាមនីតិវិធី។ ករណីរួមភេទជាមួយអនីតិជនអាយុក្រោម 15 ឆ្នាំនេះបានកើតឡើងនៅថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 នៅវេលាម៉ោង 17និង 30 នាទីនៅចំណុចភូមិកោះតូចឃុំកោះឧកញ៉ាតីស្រុកខ្សាច់កណ្តាលខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថាជនរង គ្រោះអាយុ 14 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរបុគ្គលិករត់តុភោជនីយដ្ឋានចំការស្នេហ៍មានទីលំនៅភូមិខ្ពបឃុំកោះឧកញ៉ាតីស្រុកខ្សាច់កណ្ដាលខេត្តកណ្តាល។ ចំណែក ជនសង្ស័យឈ្មោះរឿនបញ្ញាភេទប្រុសអាយុ 15 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរមុខរបរបើកបរឡានទឹកកកនៅភូមិឃុំស្រុកខេត្តកណ្ដាលខាងលើនេះ។

ប្រភពដដែលបន្តថា  ជនសង្ស័យនិងជនរងគ្រោះបានស្គាល់រាប់អានគ្នានិងស្រឡាញ់គ្នាទៅវិញទៅមកតាមរយ: បណ្ដាញសង្គមហ្វេសប៊ុករយ:ពេល4ថ្ងៃមកហើយ។  លុះដល់ថ្ងៃទី 25 ខែធ្នូឆ្នាំ 2022 ជនសង្ស័យបានឆាតតាមរយៈខលឆាត facebook ណាត់ជួបជនរងគ្រោះថាស្អែកទៅដេកនៅបន្ទប់ជួលបងនៅរាជធានីភ្នំពេញ។  រួចមកដល់ថ្ងៃទី 26 ខែឆ្នាំដដែលវេលាម៉ោង 17 និង 30 នាទីជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះទៅជួបជនរងគ្រោះនៅភោជនីយដ្ឋានចំការស្នេហ៍ នៅភូមិកោះតូចឃុំកោះឧកញ៉ាតីឌុបជនរងគ្រោះទៅដេកផ្ទះជួលរបស់ខ្លួនក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញពេលទៅដល់បន្ទប់ជួលជនសង្ស័យនិងជនរងគ្រោះបាននាំគ្នាដេកនៅក្នុងបន្ទប់ជួលតែ2នេះ។ រហូតដល់វេលាម៉ោង22និង00នាទីថ្ងៃដដែល  ជនសង្ស័យមានអារម្មណ៍ចង់រួមភេទក៏រួមភេទជាមួយជនរងគ្រោះបានសម្រេចម្តងហើយដល់វាលាម៉ោង3និង00នាទីទៀបភ្លឺចូលថ្ងៃទី27ខែធ្នូជនសង្ស័យក៏បានរួមភេទជាមួយជនរងគ្រោះបានសម្រេចម្តងទៀតទើបនាំគ្នាដេករហូតទល់ភ្លឺ។

លុះមកដល់វេលាម៉ោង 14និង 00 នាទីថ្ងៃទី 27 ខែធ្នូឆ្នាំ 2022 ម្ដាយជនរងគ្រោះបានតាមរកជនរងគ្រោះឃើញកំពុងជិះម៉ូតូជាមួយជនសង្ស័យនៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញក៏នាំជនសង្ស័យប្រគល់ជូនសមត្ថកិច្ចនគរបាលរដ្ឋបាលកោះឧកញ៉ាតីនិងបានដាក់ពាក្យបណ្ដឹងហើយកម្លាំងប៉ុស្តិ៍បានបញ្ជូជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាលបន្តអនុវត្តន៍តាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ