• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៥ ព្រឹក

កំហឹងភ្លើងប្រចណ្ឌជាមួយស្ត្រីមេម៉ាយដល់កយកដែកកេះដុតផ្ទះឆេះហ្មត់

ប៉ៃលិន÷តាមរបាយការណ៍របស់លោកអធិការក្រុងប៉ៃលិន បានឲ្យដឹងថា កាលពីថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 វេលាម៉ោង ប្រហែល 22 និង 30 នាទី មានករណីដុតបំផ្លាញផ្ទះអ្នកដទៃ បណ្តាលឲ្យឆេះហ្មត់នៅចំណុចភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះ មានឈ្មោះកាន់ម៉ាលីន ភេទស្រី អាយុ 56 ជាស្ត្រីមេម៉ាយ មុខរបរដាំបន្លែ រស់នៅជាមួយកូនស្រីឈ្មោះលីអាលីស អាយុ15ឆ្នាំ មុខរបរសិស្ស នៅផ្ទះកើតហេតុខាងលើនេះ។ ចំណែកជនសង្ស័យឈ្មោះ គីម ហុងស្រៀង ភេទប្រុស អាយុ 48 ឆ្នាំ មុខរបរ កម្មករ ជាអ្នកបង្កហេតុ រស់នៅភូមិ បឌិននៀវ ក្នុងសង្កាត់,ក្រុង,ខេត្តជាមួយនឹងជនរងគ្រោះផងដែរ។

ដោយឡែកសម្ភារៈខូចខាតរួមមាន÷ផ្ទះមួយខ្នងទំហំ 4 ម៉ែត្រ× 5 ម៉ែត្រដំបូលនិងជញ្ជាំងប្រក់ស័ង្កសី,ធុងបាស់ចំនួន 2 គ្រឿងអំភ្លីចំនួន 1 គ្រឿងព្រមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិងផ្ទះបាយមួយចំនួនទៀត។

តាមប្រភពពីមន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន បានឲ្យដឹងថា នៅមុនកើតហេតុ នៅវេលាម៉ោងប្រហែល 17និង 0 0នាទីថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2022 ជនរងគ្រោះឈ្មោះកាន់ម៉ាលីន បានជិះម៉ូតូទៅផ្សារជាមួយអ្នកជិតខាង ខណ:នោះជនសង្ស័យឈ្មោះ គីម ហុងស្រៀងបានឃើញក៏កើតជាកំហឹង ក៏ជេរទៅលើជនរងគ្រោះថា "មីរលាយ“ រួចក៏ជិះម៉ូតូចេញទៅបាត់ រហូតដល់ វេលាម៉ោង ប្រហែល 21 និង 5 នាទី ទើបជនសង្ស័យបានត្រឡប់មកដល់កន្លែងកើតហេតុ ក្នុងស្ថានភាពស្រវឹងស្រា ខណ:នោះ ជនរងគ្រោះបានដឹងខ្លួន ក៏រត់ទៅក្រោយផ្ទះ2នាក់ កូនស្រីចំណែកជនសង្ស័យ ក៏បានចូលទៅក្នុងផ្ទះរើកកាយ និងវាយរបស់ក្នុងផ្ទះខ្ទេចខ្ទីអស់។

រហូតដល់ម៉ោងប្រហែល 21និង30នាទី ទើបជនរងគ្រោះ និងកូនស្រីឃើញភ្លើងឆេះផ្ទះ និងឃើញជនសង្ស័យកំពុងឈរមើល។ លុះដល់នៅឈរមើលបានមួយសន្ទុះទើបជនសង្ស័យក៏បានជិះម៉ូតូចេញទៅបាត់ទើបជនរងគ្រោះរាយការណ៍មកសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ឲ្យដឹងថាមូលហេតុដែលបណ្ដាលឲ្យកើតហេតុបែបនេះមកពីជនសង្ស័យផឹកស្រាស្រវឹងនិងមានការប្រចណ្ឌទៅលើជនរងគ្រោះដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នាតែដោយដឹងជនសង្ស័យមានប្រពន្ធកូនហើយទើបធ្វើឲ្យជនរងគ្រោះមិនចង់មានទំនាក់ទំនងគ្នាតទៅទៀត។

ករណីខាងលើនេះ លោកអធិការក្រុងបានស្នើសុំយោបល់លោក ស្នងការធ្វើការឃាត់ខ្លួនជនសង្ស័យ នៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ និងអនុវត្តន៍តាមនីតិវិធីបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ