• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៥៦ ព្រឹក

រយៈពេល3ឆ្នាំចុងក្រោយនេះសត្វផ្សោតសរុប 29 ក្បាលបានងាប់ហើយក្នុងឆ្នាំ2022សត្វផ្សោត11ក្បាលបានងាប់

ខេត្តក្រចេះ÷លោក ម៉ុកពន្លក នាយករដ្ឋបាលជលផលខេត្តក្រចេះ បានសម្ដែងនូវការសោកស្ដាយ ចំពោះការងាប់ជាបន្តបន្ទាប់សត្វផ្សោតសិក្សានៅខេត្តក្រចេះ។ដោយសារតែការនេសាទ របស់ប្រជាពលរដ្ឋ ទើបធ្វើឲ្យសត្វផ្សោតត្រូវជាប់មង និងងាប់នាពេលកន្លងមក។

បើតាមមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងថា គិតមកដល់ចុងឆ្នាំ 2022 នេះសត្វផ្សោតសរុប 11 ក្បាលបានងាប់ រីឯសត្វផ្សោតដែលបានងាប់ក្នុងរយៈពេល 3 ឆ្នាំចុងក្រោយនេះ មានចំនួនសរុប 29 ក្បាល។ គឺជាតួលេខ ដែលគួរឲ្យព្រួយបារម្ភ។

ករណីចុងក្រោយមួយ បានកើតឡើងកាលពីថ្ងៃទី 24 ខែធ្នូឆ្នាំ 2022 ដោយសត្វផ្សោត ដែលមានសុខភាពល្អ1ក្បាលទៀត បានងាប់អណ្ដែត នៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ 10 គីឡូម៉ែត្រ ប៉ែកខាងក្រោម តំបន់អន្លង់កាំពី ស្រុកសំបូរ ខេត្តក្រចេះ។

បើយោងតាមរបាយការណ៍របស់អង្គការ WWWF បានបញ្ជាក់ថា ក្រោយការពិនិត្យសាកសពសត្វផ្សោត យ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការWWWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោត1ក្បាលនេះ បានងាប់ ក្រោយពីបានរមួលខ្លួនជាប់ នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនង ជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។សត្វផ្សោតដែលបានងាប់នេះជាសត្វផ្សោតញីពេញវ័យមានប្រវែង 196 សង្ទីម៉ែត្រ អាយុចន្លោះពី 7 ទៅ 10 ឆ្នាំ និងមានទម្ងន់ប្រហែល 93 គីឡូក្រាម។

លោក សេងទៀកនាយកអង្គការWWWF កម្ពុជាបានមានប្រសាសន៍ថាការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់ នៅក្នុងតំបន់អភិរក្សសត្វផ្សោត នាពេលថ្មីៗនេះនឹងបណ្ដាលឲ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។

លោកបន្តថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តន៍ច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវមានវត្តមានរយៈពេល 24 ម៉ោង ក្នុង1ថ្ងៃក្នុង1សប្តាហ៍ នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត ព្រោះថាមិនដល់ 10 ថ្ងៃផង សត្វផ្សោតវ័យបន្តពូជចំនួន 3 ក្បាលបានងាប់ជាបន្តបន្ទាប់។

លោក ម៉ុកពន្លក នាយកខណ្ឌរដ្ឋបាលជលផល ក្រចេះ បានបញ្ជាក់ថា ដោយរយៈកាលកន្លងមកថ្មីៗនេះ សត្វផ្សោតទន្លេមេគង្គ ខេត្តក្រចេះ មានការងាប់ជាបន្តបន្ទាប់ ដោយសារការជាប់មងដោយសាររងនូវការឆក់ត្រី ក៏ដូចជាបញ្ហាផ្សេងៗទៀត ក្នុងនាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តក្រចេះ និងក្នុងនាមលោកផ្ទាល់ ជានាយកខណ្ឌ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ដែលអនុក្រឹត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះរួមមាន ÷ឧបករណ៍ឆក់ត្រី មងក្រឡាធំឧបករណ៍សន្តួចរនងដែលជាហេតុបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ