• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០៥ ព្រឹក

សម្ដេចនាយករដ្ឋមន្រ្ដីព្រមានដកសក្កិ និងផ្កាយមន្រ្តីដែលបង្ករឿងអយុត្តិធម៌ចំពោះពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានដកសក្កិ និងផ្កាយមន្រ្តីដែលបង្ករឿងអយុត្តិធម៌ចំពោះពលរដ្ឋ។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ពេលមានរឿងអយុត្តិធម៌ជាមួយតុលាការ គេខឹងតែ ហ៊ុន សែន ព្រោះពលរដ្ឋមិនដឹងថា ស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ផ្សេងគ្នានោះទេ»។ សម្តេចតេជោ ហ៊ុន សែន ថ្លែង ណែនាំដល់នគរបាលយុត្តិធម៌ថា «សូមអស់លោកកុំអាងមានសក្កិ ខ្ញុំសូមព្រមានលោកឱ្យហើយ កុំថាពាក់ផ្កាយក៏ដោយ»។

សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំសូមណែនាំដល់នគរបាលយុត្តិធម៌ នគរបាលក្ដី ជាអាវុធហត្ថក្ដី កុំចេះតែបណ្ដោយតាមចិត្ដចង់ ត្រូវមើលបញ្ហាឲ្យបានដិតដល់ ហើយធ្វើម៉េចឲ្យមានការរស់នៅសាមគ្គីគ្នា ក៉ំអាងអីចាប់ចងៗ នេះជាសំណូមពររបស់ខ្ញ៉ំ »។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រជាពលរដ្ឋត្រូវរងអយុត្តិធម៌ ដែលម្ខាងគេចោទថា តុលាការជាអ្នកចេញបញ្ជាចាប់ ហើយគេចោទថានាយករដ្ឋមន្ត្រីឲ្យចាប់។ អ្នកដោះស្រាយវិវាទត្រូវរក្សាភាពអព្យាក្រឹត្យ គ្មានលំអៀង ទើបដោះស្រាយបញ្ហាបានយុត្តិធម៌ »។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យវិវាទនានាត្រូវដោះស្រាយដោយក្រៅប្រព័ន្ធតុលាការ កុំឲ្យមានបញ្ហាជម្លោះបញ្ហាដីធ្លីកើតឡើងកាន់តែច្រើន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ