• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៩ ព្រឹក

បុរសម្នាក់ស្លាប់ក្នុងថ្លុកឈាមបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ÷បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមដោយក្បាលជិតដាច់ពីខ្លួនគួរឲ្យអាណោធអាធ័មបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅពិនិត្យនៅវេលាម៉ោង 7:00 និង 30 នាទីព្រឹកថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 នៅក្នុងឃ្លាំងទុកចោលធ្វើអំពីថ្មប្រក់ស័ង្កសីតាមផ្លូវព្រៃសក្នុងភូមិថ្មីសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។

សពបុរសរងគ្រោះខាងលើគេពុំស្គាល់អត្តសញ្ញាណនិងទីលំនៅនោះទេ ដោយមានអាយុប្រហែលជាង 30 ឆ្នាំពាក់អាវយឺតដៃខ្លីពណ៌ខ្មៅស្លៀកខោជើងខ្លីពណ៌ខ្មៅមាឌធំល្មមសម្បុរស្រអែមសក់ក្បាលកាត់ខ្លីពណ៌ទង់ដែងដុះពុកមាត់និងពុកចង្កាពណ៌ខ្មៅកម្ពស់ 1,៧៣ម៉ែត្រមានស្នាមសាក់នៅលើដើមទ្រូងខាងឆ្វេងជាអក្សរអង់គ្លេសនិងមានស្នាមសាក់រូបនៅដៃទាំងសងខាងនិងកំភួនជើងឆ្វេង។

សមត្ថកិច្ចបានឲ្យដឹងថាវត្ថុតាងនៅកន្លែងកើតហេតុរួមមាន÷

ដាវ1ដើមប្រវែង 69 សង់ទីម៉ែត្រទទឹង 4 សង់ទីម៉ែត្រ,

ស្បែកជើងស៊កស្បែក1គូមួកសុវត្ថិភាពចំនួន 2។

ដោយឡែកស្លាកស្នាមនៅលើខ្លួនសាកសពមាន÷

-ស្នាមរបួសដាច់រយះនៅកដាច់ឆ្អឹងកងក,ដាច់បំពង់ខ្យល់បំពង់អាហារនិងសរសៃឈាម។

-ស្នាមរបួសដាច់រយះនៅឆ្អឹងដងកាំបិតខាងស្ដាំ។ -ស្នាមរបួសដាច់រយៈនៅកំភួនដៃស្ដាំ។

-ស្នាមរបួសដាច់រយះនៅកំភួនជើងស្តាំ។

- សមត្ថកិច្ចបានបញ្ជាក់ថា÷យោងតាមការបំភ្លឺពីឈ្មោះសុខជាភេទប្រុសអាយុ 25 ឆ្នាំបានឲ្យដឹងថានៅវេលាម៉ោង 7:00 និង 30 នាទីថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 រូបគាត់បានជិះម៉ូតូតាមបណ្ដោយផ្លូវព្រៃសហើយបានឆ្លងកាត់ឃ្លាំងទុកចោល1កន្លែងក៏ឃើញមានមនុស្សចោមរោមមើលអ្វីមួយទើបគាត់បានចូលទៅមើលឃើញមានមនុស្សប្រុសម្នាក់ស្លាប់ផ្ងារនៅមុខឃ្លាំងក្នុងថ្លុកឈាមគាត់ក៏បានផ្តល់ព័ត៌មានទៅសមត្ថកិច្ចតែម្តងទៅ។

បើតាមសន្និដ្ឋាននិងការធ្វើកោសល្យវិច័យរបស់ការិយា ល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រជនរងគ្រោះស្លាប់ដោយសារកាប់ដាច់ក(ឃាតកម្មកាប់សម្លាប់)។ បច្ចុប្បន្ននេះសាកសពត្រូវបានប្រគល់ឲ្យទៅសមត្ថកិច្ចមូលដ្ឋានចាត់ចែងបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ