• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៦ ល្ងាច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 4 លើទឹកប្រាក់ជាង 10 លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈ កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷

1-"QUAN MING SHUN(CAMBODIA)NEW MATERIALS CO.,LTD"គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេនិងក្តារបន្ទះដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុក្នុងទុនវិនិយោគប្រមាណ 6.6 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ 300 នាក់។

2-"CHUANGJU PLASTICS (CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិកដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុក្នុងទុនវិនិយោគប្រមាណ 6.1 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ 300 នាក់។

3-"TB PACKAGING(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាសដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន 2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ 80 នាក់។

4/"VP PRINTING AND PACKAGING CO.,LTDគម្រោងបង្កើតរោងចក្របោះពុម្ពនិងផលិតផលិតផលវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ1,6 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួនប្រមាណ 60 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ