• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣៧ ល្ងាច

ក្រសួងទេសចរណ៍កំពុងបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន[CHINA READY ACCREDITATION]ឡើងវិញបន្ទាប់ពីខកខានអស់រយៈពេលជាង 2 ឆ្នាំដោយសារវិបត្តិកូវីដ-19

ភ្នំពេញ÷ ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបឡើងវិញនៅឡើយក្តី ក៏ក្រសួងទេសចរណ៍ នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន  (China Ready) ឡើងវិញដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

ជាក់ស្ដែងរយៈពេល 11 ខែឆ្នាំ 2022 នេះកម្ពុជាទទួលបានទេសចរចិនជាង9ម៉ឺននាក់ក្នុងអត្រាកំណើន 113.80%ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ2023។  ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍  ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃនៅទីស្តីការក្រសួងទេសចរណ៍ដែលមានអសយដ្ឋានដីឡូលេខ 3Aផ្លូវលេខ 169 សង្កាត់វាលវង់ខណ្ឌ7មករារាជធានីភ្នំពេញ។

ក្រសួងទេសចរណ៍សូមអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិនរួមមាន÷

1/សណ្ឋាគារវីជេនស៊ី អង្គរ ហូថេល1-Regency Angkor Hotel1(ខេត្តសៀមរាប)

2/សណ្ឋាគារ អង្គរ ហូវើដ-Angkor Howard Hotel (ខេត្តសៀមរាប)

3/ការីទេសចរណ៍អង្គរទេសចរណ៍Angkor Tourism (ខេត្តសៀមរាប)

4/ការីទេសចរណ៍អេស៊ា អ៉ិចគ្លូស៊ីវ ធួរ-Asia Exclusive Tour Co.,Ltd(ខេត្តសៀមរាប)

5/ការីទេសចរណ៍ខេមបូឌា ហ្វាអ៉ីស្ត ត្រាវែលសឺវីស-Cambodia Far East Travel Service (ខេត្តសៀមរាប)

6/ការីទេសចរណ៍ពិភពរស្មី ធួរ&ត្រាវែល-Piphup Rasmey Tour&Travel(ខេត្តសៀមរាប)

7/ការីទេសចរណ៍ហ្គោថូនត្រាវែលសឺវីស-GoTone Travel Service(ខេត្តសៀមរាប)

8/ការីទេសចរណ៍អេហ្វអិល យីង ត្រាវែលអ៊ិនធើណេសិនណល ធួរីហ្សឹម ឯ.ក-FL ying Travel International Tourism Co.,Ltd(ខេត្តសៀមរាប)

9/ការីទេសចរណ៍ឡុង តេង ជូហ្ស៊ូ អ៉ិនធើណេសិនណល ឯ.ក-Long Teng Jiu Zhou International Co.,Ltd(ខេត្តសៀមរាប)

10/ការីទេសចរណ៍ប៉ាយ ឈាន់ វិន លី ត្រាវែល&ធួរ ឯ.ក-Bai Chuan Wen Ly Travel &Tours Co., Ltd(ខេត្តព្រះសីហនុ) សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ 092 779833៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ