• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៨ ព្រឹក

ចិនផ្ដល់វ៉ាក់សាំង«ការពារសត្វ»១លានដូសមកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យចិញ្ចឹមសត្វ

រដ្ឋាភិបាលនៃប្រទេសចិន តាមរយៈក្រសួងកសិកម្ម និងកិច្ចការជនបទនៅថ្ងៃទី ២៧ ធ្នូនេះ បានប្រគល់វ៉ាក់សាំង«ការពារសត្វ»ចំនួន ១លានដូស ជូនក្រសួងកសិកម្មកម្ពុជា។ ជាការបរិច្ចាគវ៉ាក់សាំង ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅកម្ពុជា ជាពិសេសនឹងជួយជំរុញសេដ្ឋកិច្ចជាតិ។

ពិធីបានរៀបចំឡើងក្រោមវត្តមានរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា។សម្រាប់លោក ឌិត ទីណា ផលិតកម្មបសុសត្វពឹងផ្អែកជាចម្បងលើកត្តាដែលទាក់ទងជាមួយពូជ ចំណី ការគ្រប់គ្រងសុខភាព និងការផ្សព្វផ្សាយទីផ្សារ។ប៉ុន្តែ វិស័យចិញ្ចឹមសត្វនៅកម្ពុជានៅតែប្រឈមមុខមួយចំនួនបញ្ហាប្រឈមមួយចំនួនដូចជា និងសមត្ថភាពមន្ទីរពិសោធន៍មានកម្រិត និងកង្វះធនធានមនុស្សជាដើម។

បើតាមឯកឧត្តម ឌិត ឌីណា មានសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយក្រសួងកសិកម្មក៏មានគម្រោងអាស៊ាន-ចិន ដែលនឹងជួយសាងសង់ និងបំពាក់ឧបករណ៍វិនិច្ឆ័យជាតិមន្ទីរពិសោធន៍សម្រាប់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអះអាងថា ចំណោមវ៉ាក់សាំងការពារជំងឺឆ្លងសត្វរបស់ចិន មានវ៉ាក់សាំងជំងឺអ៊ុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបុសក្បាលគោក្របីសរុប ៥០ម៉ឺនកម្រិត។ លោកសង្ឃឹមថា វ៉ាក់សាំងទាំងនេះ នឹងដើរតួនាទីជាវិជ្ជមានក្នុងការអភិវឌ្ឍលើវិស័យចិញ្ចឹមសត្វនៅកម្ពុជា។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការរវាងចិន និង កម្ពុជា បានដំណើរការយ៉ាងល្អប្រសើស្ទើគ្រប់វិស័យ។សម្រាប់វិស័យសំខាន់ៗនៃកសិកម្មកម្ពុជា ដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ កៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផលិតផលជាផ្លែផ្កា៕

រូបភាពដោយ ស៊ី ស៊ី ថាមស៍

អត្ថបទពេញនិយម

ពត៍មានថ្មីៗ