• ច័ន្ទ ២៩ មេសា ២០២៤ ១២:៥៦ ល្ងាច

សេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា អូស្រ្តាលី កើនឡើងជិត ៤៨០លានដុល្លារ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជាអូស្រ្តាលី សម្រេចបានប្រមាណជាង ៤៧៨លានដុល្លាររយៈពេល ១១ខែ ឆ្នាំ ២០២២ ពោលគឺកើនឡើងកើន ៦៩,៧បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។

របាយការណ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអូស្ត្រាលីក្នុ ទឹកប្រាក់ជាង ៣៤៦លានដុល្លារ និងទំនិញនាំពីអូស្ត្រាលី មាន ១៣២,៣៧លានដុល្លារ កើនឡើង២៣,៩ ភាគរយ ។ សម្រាប់តែ ក្នុង ខែវិច្ឆិកា ឆ្នាំ ២០២២ ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៣៩,៤២១ លានដុល្លារធ្លាក់ចុះ ៧,១៣ ភាគរយធៀប ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលមានចំនួន៤២,៤៤៨លានដុល្លារ ។

ការនាំចេញរបស់កម្ពុជា នៅក្នុង ខែវិច្ឆិកា ឆ្នាំ ២០២២ មាន ៣៣,៩២៩លានដុល្លារកើនឡើង ៣៩,៧៨ ភាគរយនិងការនាំទំនិញពីអូស្ត្រាលីមាន ៥,៤៩១ លានដុល្លារធ្លាក់ចុះ ៦៩,៧៩ ភាគរយ ។ ផលិតផលកម្ពុជាដែលនាំទៅប្រទេសអូស្ត្រាលីមានដូចជា ផលិតផលវាយនភណ្ឌ កង់ និង កសិកម្ម ជាដើម។ ដោយឡេក កម្ពុជានាំទំនិញពីអូស្រ្តាលីមកវិញ រួមមាន ផលិតផល អេឡិចត្រូនិក យានយន្ត ផលិតផល អាហារ សាច់គោ , ទឹកដោះ គោនិងផ្លែឈើ ។ លើសពីទំហំពាណិជ្ជកម្មកន្លងមក រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយថវិកានិង បច្ចេកទេស ដើម្បី លើកកម្ពស់ផលិតភាព កសិកម្ម នៅកម្ពុជាជាច្រើន។ ទំនាក់ទំនង ពាណិជ្ជកម្មប្រទេសទាំងពីរ កាន់តែរីកធំធាត់ តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគី ល្អ ហើយក៏ជាសមាជិកនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)ផងដែរ ។

នៅក្នុងជំនួបជាមួយលោក PABLO Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងចប់អាណត្តិ កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងថា អូស្រ្តាលី បានផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D) ដែល ក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលីនឹងបន្តការគាំទ្រនៅក្នុង វិស័យនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល អាទិភាពសេដ្ឋកិច្ច មួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ផងដែរ។ សូមរំលឹកថាក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា - អូស្ត្រាលី មានទឹកប្រាក់សរុប ៣២៤លានដុលា្លរ កើនឡើង ៥២ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមយោងតាម ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ