• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៨ ល្ងាច

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 19 នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន 9 ករណី

ភ្នំពេញ÷តាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នង ការដ្ឋាននគរបាលជាតិនៅព្រលប់ថ្ងៃចន្ទទី 26 ខែធ្នូឆ្នាំ 2022 នេះថា÷ជនសង្ស័យចំនួន 19 នាក់(ស្រី1នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 19 ករណីទូទាំងប្រទេសនាថ្ងៃទី 26 ខែធ្នូនេះ។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន 19 នាក់រួមមាន÷ជួញដូរ5ករណីឃាត់មនុស្ស9នាក់ (ស្រី1នាក់),ដឹកជញ្ជូនរក្សាទុក1ករណី,ឃាត់មនុស្ស1នាក់ប្រើប្រាស់3ករណីឃាត់មនុស្ស 9 នាក់។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 26 ខែធ្នូរួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 31,68 ក្រាមនិង 16 កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលមាន 6 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 3 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ3អង្គភាពមានដូចខាងក្រោម÷

1/មន្ទីរ÷ប្រើប្រាស់3ករណីឃាត់ 9 នាក់។

2/កណ្ដាល÷ជួញដូរ1ករណីឃាត់2នាក់ចាប់យកIce 15 កញ្ចប់តូច

3/ត្បូងឃ្មុំរក្សាទុកមួយករណីឃាត់មួយនាក់ចាប់យកអាវមួយកញ្ចប់តូច។

កងរាជអាវុធហត្ថអង្គភាព

1/កំពត÷ជួញដូរ2ករណីឃាត់3នាក់ចាប់យកIce12.47 ក្រាម។

2/ព្រះសីហនុ÷ជួញដូរ2ករណីឃាត់1នាក់។

3/ព្រះវិហារ÷ជួញដូរ1ករណីឃាត់ 3 នាក់ស្រី1នាក់ចាប់យកIce 19,21 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ