• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៧ ព្រឹក

សម្ដេចតេជោហ៊ុនសែនបានអំពាវនាវពលរដ្ឋទៅចាក់វ៉ាក់សាំងកូវីត- 19 ដូសជំរុញខណ:នៅសល់ក្នុងឃ្លាំង7លានដូស

ខេត្តកំពង់ស្ពឺ÷ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ 41 មានប្រវែងជាង 95 គីឡូម៉ែត្រនាព្រឹកថ្ងៃទី 26 ខែធ្នូឆ្នាំ 2022 នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថាពលរដ្ឋខ្មែរចំនួន 4 លាននាក់ទៀតមិនទាន់ទៅទទួលវ៉ាក់សាំងកូវីដ-19ប្រឆាំងជំងឺដូសជំរុញទី3។

សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះនៃកម្ពុជាបានទទួចម្ដងហើយម្ដងទៀតឲ្យពលរដ្ឋដែលមិនទាន់ទៅចាក់វ៉ាក់សាំងជំងឺកូវីដ-19ដូសជំរុញរួសរាន់ទៅចាក់វ៉ាក់សាំងខណៈនៅសល់ក្នុងឃ្លាំងចំនួន 7 លានដូសទៀត។

សម្ដេចបានកត់សម្គាល់ពលរដ្ឋមិនទៅទទួលវ៉ាក់សាំងដូសជំរុញដោយសារគិតថាកម្ពុជាមិនមានអ្នកស្លាប់និងគ្មានអ្នកឆ្លងជំងឺ កូវីដ-19 តទៅទៀត។សម្ដេចតេជោបានថ្លែងថាបើកាលណាពលរដ្ឋទៅចាក់វ៉ាក់សាំងគ្រប់ពេញលេញនឹងមានភាពស៉ាំសហគមន៍កាន់តែរឹងមាំហើយអ្នកឆ្លងក៏មិនមានអាការៈធ្ងន់ធ្ងរដូចនឹងករណីសម្ដេចឆ្លងកូវីដ- 19 ប៉ុន្តែសម្ដេចមានសុខភាពល្អធម្មតា។

សម្ដេចគូសបញ្ជាក់ថាខាងចិនឱ្យវ៉ាក់សាំងកូវីដ-19 មកកម្ពុជាចំនួន 20 លានដូសតែទើបតែបានដឹកមកកម្ពុជាចំនួន 5 លានដូសហើយ 15 លានដូសទៀតសម្ដេចឲ្យផ្អាកដឹកមកដោយសារតែកម្មវិធីប្រើវ៉ាក់សាំងមិនទាន់អស់។ចំពោះខាងអាមេរិកក៏ផ្ដល់ឲ្យកម្ពុជាចំនួន 7 លាន 5 សែនដែរហើយដឹកមក2លានដុសហើយ។

សម្ដេចបានអំពាវនាវឲ្យពលរដ្ឋបន្តទៅចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារពីជំងឺឆ្លងផ្សេងៗ។ពីព្រោះមិនដឹងថានៅថ្ងៃខាងមុខនឹងមានជំងឺអ្វីកើតឡើងជាបន្តទៀតទេ។

សូមបញ្ជាក់ថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19 នៅកម្ពុជាគិតត្រឹមថ្ងៃទី 25 ខែធ្នូឆ្នាំ 2022
-លើប្រជាជនអាយុ 18 ឆ្នាំឡើងមាន 103,81% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់។
-លើកុមារ-យុវវ័យពី 12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101 ,20%ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348។
-លើកុមារអាយុ 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110  ,39%ធៀបជាមួយនឹងប្រជាជនគោលដៅ1, 897,382នាក់។
-លើកុមារអាយុ 5 ឆ្នាំមាន 140 ,73% ធៀបជាមួយនឹងប្រជាជនគោលដៅ 304317 នាក់។
-លើកុមារអាយុ3ឆ្នាំដល់ក្រោម 5 ឆ្នាំមាន 79,63 %ធៀបជាមួយនឹងប្រជាជនគោលដៅ 610,730 នាក់។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,24 %៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ