• ច័ន្ទ ២៩ មេសា ២០២៤ ១២:៣០ ល្ងាច

បង្ក្រាបគ្រឿងញៀនចំនួន 15 ករណីឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 39 នាក់

ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រលប់ថ្ងៃអាទិត្យទី 25 ខែធ្នូឆ្នាំ 2022 នេះបានឲ្យដឹងថាជនសង្ស័យចំនួន 39 នាក់(ស្រី 8នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីទូទាំងប្រទេសនាថ្ងៃទី 25 ខែធ្នូនេះ។

ក្នុងចំណោមជនសង្ស័យទាំង 39 នាក់រួមមាន÷ជួញដូរ 7 ករណីឃាត់ 19 នាក់(ស្រី 3 នាក់),ដឹកជញ្ជូនរក្សាទុក 4 ករណីឃាត់ 15 នាក់(ស្រី 5 នាក់)ប្រើប្រាស់ 4 ករណីឃាត់ 5 នាក់។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 25 ខែធ្នូរួមមាន÷មេតំហ្បវេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 41,47 ក្រាម។មេតំហ្វេតាមីន(Wy)ស្មើនឹង1,40 ក្រាម។កេតាមីន(Ke)ស្មើនឹង 21,32 ក្រាម។អ៉ិចស្តាស៊ី(mdma)ស្មើនឹង 84,79ក្រាម។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន 8 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 7 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថ1អង្គភាព÷
1/មន្ទីរ÷ជួញដូរ2ករណីឃាត់ 3 នាក់ចាប់យកIce 6.42 ក្រាម,Ke 21,32 ក្រាមនិងMDMA 84,79 ក្រាម។
2/បន្ទាយមានជ័យ÷ប្រើប្រាស់1ករណីឃាត់2នាក់។
3/បាត់ដំបង÷រក្សាទុក2ករណីឃាត់ 8 នាក់ប្រើប្រាស់1ករណីឃាត់1នាក់(ស្រី 5 នាក់)ចាប់យកIce3,10 ក្រាមនិងWy1, 40 ក្រាម។
4/កំពង់ចាម÷ជួញដូរ2ករណីឃាត់ 5 នាក់ប្រើប្រាស់ករណីឃាត់1នាក់ស្រី1នាក់និងអនុវត្តដីកា1ករណីចាប់1នាក់ចាប់យកIce1, 24 ក្រាម។
5/រាជនីភ្នំពេញ÷ជួញដូរ1ករណីឃាត់1នាក់រក្សាទុក2ករណីឃាត់ 4 នាក់ប្រើប្រាស់1ករណីឃាត់2នាក់ចាប់យកIce1,60 ក្រាម។
6/រតនគិរី÷ជួញដូរ1ករណីឃាត់ 7 នាក់ស្រី2នាក់ចាប់យកIce 19,31 ក្រាម។
7/សៀមរាប÷រក្សាទុក1ករណីឃាត់3នាក់ចាប់យកIce9.80 ក្រាម។

កងរាជអាវុធហត្ថ÷1អង្គភាព

1/ព្រះសីហនុ÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce0,68 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ