• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៤៩ ព្រឹក

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 55 នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន 18 ករណី


ភ្នំពេញ÷តាមរបាយការណ៍របស់អគ្គស្នងការដ្ឋានននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន 55 នាក់(ស្រី 6 នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 18 ករណីទូទាំងប្រទេសកាលពីថ្ងៃទី 22 ខែធ្នូឆ្នាំ 2022នេះ។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យទាំងចំនួន 55 នាក់រួមមានជួញដូរ 9 ករណីឃាត់មនុស្ស 18 នាក់(ស្រី1នាក់)ដឹកជញ្ជូនរក្សាទុក 4 ករណីឃាត់មនុស្ស4នាក់(ស្រី 1 នាក់)និងប្រើប្រាស់5ករណីឃាត់មនុស្ស 33 នាក់(ស្រី4នាក់)។ ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី 22 ខែធ្នូរួមមាន÷

មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 60,11 ក្រាមនិង2កញ្ចប់តូច។

កេតាមីន(Ke)ស្មើនឹង239,58 ក្រាម។

សូមជម្រាបថាក្នុងករណីប្រតិបត្តិការចុះបង្ក្រាបខាងលើនេះជាលទ្ធផលមានចំនួន 9 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាល 8 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ត1អង្គភាពមានដូចខាងក្រោម÷
1/មន្ទីរ÷ជួញដូរ3ករណីឃាត់ 5 នាក់ប្រើប្រាស់3ករណីឃាត់ 15 នាក់ស្រី2នាក់ចាប់យកIceមួយចុច 1,24 ក្រាមនិងKe239,58ក្រាម។
2/បន្ទាយមានជ័យ÷ជួញដូរ1ករណីឃាត់ 4 នាក់ប្រើប្រាស់1ករណីឃាត់ 3 នាក់ចាប់យកIce8,29 ក្រាម។
3/កំពង់ឆ្នាំង÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce8,43 ក្រាម។
4/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce0,23 ក្រាម។
5/កណ្ដាល÷ជួញដូរ1ករណីឃាត់1នាក់ចាប់យកIce0, 26 ក្រាម។
6/សៀមរាប÷រក្សាទុក3ករណីឃាត់ 3 នាក់ប្រើប្រាស់1ករណីឃាត់ 15 នាក់ស្រី 3 នាក់ចាប់យកIce20,70 ក្រាម។
7/ព្រះសីហនុ÷ជួញដូរ1ករណីឃាត់ 3 នាក់ចាប់យកIce20,59 ក្រាម។
8/ត្បូងឃ្មុំ÷រក្សាទុក1ករណីឃាត់2នាក់ចាប់យកIce2កញ្ចប់តូច។

ដោយឡែកកងរាជអាវុធហត្ថ÷1អង្គភាព
1/កំពង់ចាម÷ជួញដូរ1ករណីឃាត់1នាក់ស្រី1នាក់ចាប់យកIce0.37 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ