• ច័ន្ទ ២៩ មេសា ២០២៤ ១២:៤២ ល្ងាច

ពន្ធដារ នឹងចុះត្រួតពិនិត្យការបង់ពន្ធលើ មធ្យោបាយដឹកជញ្ជូន នៅលើកំណាត់ផ្លូវ មួយចំនួន

អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសពីការចុះត្រួតពិនិត្យការបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២២ នៅតាមផ្លូវ សំខាន់ៗមួយចំនួន ក្នុងរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ តទៅ ដោយសហការជាមួយនឹងអាជ្ញាធរ មានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ពន្ធដារ នៅថ្ងៃទី ២២ ធ្នូ នេះ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ម្ចាស់យានយន្ត ដែលខកខាន មិនបានបង់ពន្ធនេះ ទាន់ពេលវេលា នៅតែអាច បង់ពន្ធបានដោយត្រូវបង់ប្រាក់ពន្ធ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធ ដារខេត្ត-ខណ្ឌ និងតាមធនាគារមួយចំនួន រួមទាំងបង់តាមកម្មវិធីទូរស័ព្ទដៃ GDT Taxpayer App។

ពន្ធដារ ស្នើដល់ម្ចាស់យានយន្តទាំងអស់ យកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់ទៅប្រកាសបង់ពន្ធ ឱ្យទាន់ពេលវេលាស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងសមត្ថកិច្ចឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខាតពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាចកើតមាននូវបាតុភាពអសកម្ម ដោយប្រការ ណាមួយ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ