• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១៤ ព្រឹក

ឃាត់ខ្លួនជនជាតិចិន2នាក់និងរំដោះជនរងគ្រោះម្នាក់ក្រោយបំបែកសំណុំរឿងចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ÷លោកឧត្តមសេនីយ៍ទោជួនណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី 21 ខែធ្នូឆ្នាំ 2022 នេះថាកម្លាំងនគរបាលជំនាញស្រាវជ្រាវនិងឈានដល់ការរំដោះបានជនរងគ្រោះជនជាតិចិនម្នាក់និងចាប់ខ្លួនឧក្រិដ្ឋជនដែលជាជនជាតិចិនដូចគ្នាចំនួន2នាក់ក្នុងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ធ្វើទារុណកម្មប៉ុនប៉ងសម្លាប់ដើម្បីជំរិតទារប្រាក់នៅក្រុងព្រះសីហនុខេត្តព្រះសីហនុនិងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់វិធានការតាមច្បាប់របស់ប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ទោជួនណារិន្ទបានគូបញ្ជាក់ថាក្នុងប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី 15 ខែធ្នូឆ្នាំ 2022កន្លងទៅនេះក្រោយទទួលបានបណ្ដឹងពីជនជាតិចិនម្នាក់បានរាយការណ៍មកសមត្ថកិច្ចថាមានជនមិនស្គាល់មុខមួយក្រុមបានថតរូបមិត្តភក្កិរបស់គាត់អាក្រាតកាយនិងមានស្លាកស្នាមវាយធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរនៅក្នុងព្រៃមួយកន្លែង(មិនស្គាល់ទីតាំង)និងបានជរិតទារប្រាក់ចំនួន 80,000 ដុល្លារជាថ្នូរនឹងការដោះលែងជនរងគ្រោះដែលជាមិត្តភក្តិរបស់គាត់ឈ្មោះGOU CHI។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះភ្លាមកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃដដែលទើបរំដោះបានជនរងគ្រោះនិងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន2នាក់ភេទប្រុសជនជាតិចិននៅចំណុចផ្លូវក្បាលឆាយស្ថិតនៅភូមិ1សង្កាត់1ក្រុងព្រះសីហនុដោយជនសង្ស័យកំពុងដឹកជនរងគ្រោះនៅក្នុងរថយន្ត1គ្រឿងម៉ាកALPHARD ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ-8652។

ជនរងគ្រោះឈ្មោះLIANG GUN SHENGហៅGOU CHIអាយុ 24 ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិ 4 សង្កាត់ 4 ក្រុងព្រះសីហនុ។រងរបួសត្រង់ចង្កេះដេរ អស់ 15 ថ្នេរ(របួសធ្ងន់)និងបាត់បង់ចិញ្ចៀន2វង់(ពេជ្រ1វង់និងមាស1វង់)គិតជាទឹកប្រាក់តម្លៃ 9000 ដុល្លារ។

ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានដកហូតបានទូរសព្ទដៃ2គ្រឿងម៉ាកIPHON13PRO MAXពណ៌ទឹកមាសមួយគ្រឿង,ម៉ាកIPHON13 PRO MAXពណ៌ខៀវ1គ្រឿង,រថយ1គ្រឿងម៉ាកAphardពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BJ-8652។

បច្ចុប្បន្នការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅសាលាដំបូងដើម្បីអនុវត្តន៍នីតិវិធីបន្ត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ