• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៦ ព្រឹក

ផ្លូវ 4 គន្លងផ្លូវជាតិលេខ 5 ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតនឹងចាប់ផ្ដើមកសាងនៅដើមឆ្នាំ 2023

ខេត្តបន្ទាយមានជ័យ÷ផ្លូវ 4 គន្លងផ្លូវជាតិលេខ 5 ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែតនឹងចាប់ផ្ដើមកសាងនៅដើមឆ្នាំ 2023 នេះដែលក្រុមការងារជំនាញកំពុងធ្វើការវាស់វែងកំណត់អក្ខនិងត្រាសេកាត់ដើមឈើបន្ទាប់ពីដោះស្រាយសំណងរួចរាល់។

លោកសុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យបានប្រាប់ថា÷ផ្លូវជាតិលេខ 5 ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណពីចំណុចផ្លូវវាងក្រុងទឹកថ្លាដល់មុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដែលមានប្រវែង35 គីឡូម៉ែត្រ កំពុងធ្វើការ ត្រាសេ និងវាស់វែង កំណត់អក្ខ និងកាត់ដើមឈើ ហើយដំណើរការនៃការឈូសឆាយ នឹងត្រូវធ្វើនៅដើមឆ្នាំ 2023 នេះ។

លោកបានបញ្ជាក់ថា÷ផ្លូវជាតិលេខ 5 ដែលតភ្ជាប់ពីក្រុងសិរីសោភ័ណដល់ក្រុងប៉ោយប៉ែតជាប្រភេទផ្លូវ 4 គន្លង2ទៅ 2 មកមានរនាំងដែកដាំកូនឈើ និងស្មៅពុះចែកទ្រូងផ្លូវ គម្រោងកសាង នៅដើមឆ្នាំ 2023 ដែលចាប់ផ្ដើមកសាងពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ដែលជំហានដំបូង មន្ត្រីជំនាញកំពុងត្រាសេ និងវាស់វែងកំណត់អក្ខ។

លោកសុក ចាន់ថា បានបញ្ជាក់ថា÷ខេត្តបន្ទាយមានជ័យបានទទួលផ្លូវប្រភេទ 4 គន្លងនេះពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទៅទល់ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយត្រូវបានកសាងរួចរាល់ និងដាក់ដំណើរការ កាលពីដើមឆ្នាំ 2022 ហើយត្រូវបានបន្តកសាងពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត បន្តទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ