• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៩ ព្រឹក

ផាកពិន័យយានយន្តល្មើសចំនួន 366គ្រឿងខណៈករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង 8 លើកស្លាប់និងរបួស 14 នាក់នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 19 ខែធ្នូឆ្នាំ 2022 នេះបានបញ្ជាក់ថាចំនួនគោលដៅសរុប 151 គោលដៅមានយានយន្តចូលគោលដៅចំនួន 582 គ្រឿងម៉ូតូចំនួន 490 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 366 គ្រឿងមានម៉ូតូចំនួន 313 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បកនៅទូទាំងប្រទេស។

ដោយឡែកក្នុងរយៈពេល19 ថ្ងៃ(ថ្ងៃទី 1 -19 ខែធ្នូ)ការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន 30.407 គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន 6.52 0គ្រឿងម៉ូតូមានចំនួន 5.748 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39អនក្រ.បកនៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល 19 ថ្ងៃនៅខែធ្នូនេះឃើញថាការអនុវត្តតាមអនុក្រឹត្យការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 19 ខែធ្នូឆ្នាំ 2022 នេះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន 5 នាក់របួសធ្ងន់ចំនួន 6 នាក់(ស្រី 4 នាក់)និងរបួសស្រាលចំនួន 3 នាក់។

ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន 14 នាក់កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 8 លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ