• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៤ ល្ងាច

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន 35 នាក់ក្នុងបទល្មើសគ្រឿងញៀនចំនួន 15 ករណីទូទាំងប្រទេស

ភ្នំពេញ÷តាមបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យចំនួន 35 នាក់(ស្រី1នាក់)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន 15 ករណីទូទាំងប្រទេសកាលពីថ្ងៃទី 19 ខែធ្នូឆ្នាំ 2022។

របាយការណ៍ដដែលបន្តថាក្នុងចំណោមជនសង្ស័យចំនួន 35 នាក់រួមមាន÷ជួញដូរ8ករណីឃាត់មនុស្ស 16 នាក់(ស្រី1នាក់)ដឹកជញ្ជូនរក្សាទុក2ករណីឃាត់មនុស្ស2នាក់ប្រើប្រាស់5ករណីឃាត់មនុស្ស 17 នាក់។

ដោយឡែកវត្ថុតាងដែលចាប់យកសរុបនៅក្នុងថ្ងៃទី 19 ខែធ្នូ។រួមមាន÷មេតំហ្វេតាមីនម៉ាទឹកកក(Ice)ស្មើនឹង 18 ,42 ក្រាមនិង2កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះជាលទ្ធផលមានចំនួន 9 អង្គភាពបានចូលរួមបង្ក្រាបក្នុងនោះកម្លាំងនគរបាលចំនួន 6 អង្គភាពនិងកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន 3 អង្គភាពមានដូចខាងក្រោម÷
1/មន្ទីរ÷ប្រើប្រាស់3ករណីឃាត់ 12 នាក់
2/កំពង់ស្ពឺ÷ជួញដូរ1ករណីឃាត់ 4 នាក់ចាប់យកIce1,08ក្រាម។
3/កណ្ដាលឍ÷រក្សាទុក2ករណីឃាត់2នាក់ចាប់យកIce 0.51 ក្រាម។
4/ព្រៃវែង,÷ជួញដូរ1ករណីឃាត់2នាក់ប្រើប្រាស់1ករណីឃាត់1នាក់ចាប់យកIce4.44 ក្រាម។
5/ពោធិ៍សាត់÷ជួញដូរ2ករណីឃាត់ 3 នាក់ប្រើប្រាស់1ករណីឃាត់ឃាត់ 4 នាក់ចាប់យកIce 8.59 ក្រាម។
6/ត្បូងឃ្មុំ÷ជួញដូរ1ករណីឃាត់1នាក់ស្រី2នាក់ចាប់យកIce1កញ្ចប់តូច។

កងរាជអាវុធហត្ថ3អង្គភាព÷
1/កំពង់ចាម÷អនុវត្តន៍ដីកា1ករណីចាប់1នាក់។
2/ព្រះសីហនុ÷ជួញដូរ2ករណីឃាត់ 3 នាក់។
3/តាកែវ÷ជួញដូរ1ករណីឃាត់3នាក់ចាប់យកIce3.80 ក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ