• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៥ ព្រឹក

អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផងជាប័ណ្ណ {ATM} ដកប្រាក់បៀវត្សពីធនាគារផង

ភ្នំពេញ÷នាសម័យបច្ចេកវិទ្យាខណៈអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផងជាប័ណ្ណATMដកប្រាក់បៀវត្សពីធនាគារផង។នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការផ្ដល់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈនៅរសៀលថ្ងៃទី 20 ខែធ្នូឆ្នាំ 2022។

ក្រសួងមុខងារសារធារណៈបានបញ្ជាក់ថាបន្ទាប់ពីការជូនដំណឹងកាលពីថ្ងៃទី 30 ខែសីហាឆ្នាំ 2022 កន្លងទៅក្រសួងមុខងារសារធារណៈមានកិត្តិយសសូមជម្រាបជូនមន្ត្រីរាជការស៊ីវិលនិងសាធារណៈជនមេត្តាជ្រាបជាបន្តទៀតថាក្រសួងមុខងារសាធារណៈសហការជាមួយធនាគារដៃគូបានបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីរួចហើយនិងចាប់ផ្ដើមដំណើរការផ្តល់ជូនមន្ត្រីរាជការដើម្បីប្រើប្រាស់ជាផ្លូវការសម្រាប់ជាប័ណ្ណសម្គាល់ខ្លួនផងជាប័ណ្ណអេធីអឹម(ATM)ដកប្រាក់បៀវត្សពីធនាគារផងនិងអាចប្រើជាមធ្យោបាយចាំបាច់ផ្សេងទៀតផង។

ពិធីប្រកាសដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនឹងប្រព្រឹត្តទៅនារសៀលថ្ងៃពុធទី 28 ខែធ្នូឆ្នាំ 2022 វេលាម៉ោង 2និង00នាទីខាងមុខនេះនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។ព្រឹត្តិការណ៍នេះគូសបញ្ជាក់សាជាថ្មីម្តងទៀតពីវឌ្ឍនភាពនៃកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលរួមចំណែកដល់ការអភិវឌ្ឍរីកចម្រើនអាចឈប់ឈររបស់សង្គមជាតិក្រោមមគ្គទេសក៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីដូចបានជម្រាបជូនខាងលើសូមមន្ត្រីរាជការស៊ីវិលនិងសាធារណជននៅទូទាំងព្រះរាជាណាចក្រកម្ពុជាមេត្តាជ្រាបនិងចូលរួមសហការឲ្យបានល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ