• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៨ ព្រឹក

លោកទេសរដ្ឋមន្ត្រីក្រសួងសាធារណការប្រាប់ពីគម្រោងសាងសង់ផ្លូវល្បឿនលឿនទី 3 ភ្នំពេញ-សៀមរាប

ភ្នំពេញ÷លោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីសាធារណការបានបង្ហើបពីគម្រោងសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ខេត្តសៀមរាបដែលជាផ្លូវល្បឿនលឿនទី 3 បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុនិងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កន្លែងត្រួតពិនិត្យបច្ចេកទេសយានយន្តថ្មីក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញព្រឹកថ្ងៃទី 20 ខែធ្នូឆ្នាំ 2022 នេះលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលបានថ្លែងថាគម្រោងនេះកំពុងសិក្សានៅឡើយ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ថា÷មានក្រុមហ៊ុនចំនួន 4 កំពុងសិក្សាលើការសាងសង់ផ្លូវនេះនិងមានជំនឿចិត្តថាការសាងសង់ផ្លូវល្បឿននេះនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាបក៏ដូចជាបង្កើនចំនួនអ្នកទេសចរទៅខេត្តតំបន់ប្រាសាទរបស់កម្ពុជានេះផងដែរ។

លោកទេសរដ្ឋមន្ត្រីថា"ផ្លូវល្បឿនលឿនភ្នំពេញក្រុងបាវិតធ្វើឲ្យការដឹកជញ្ជូនឆ្លងកាត់ប្រទេសយើងយើងពីថៃមកកម្ពុជាពីកម្ពុជាទៅវៀតណាមនេះទំនិញអាចឆ្លងកាត់កម្ពុជាតាមផ្លូវល្បឿនលឿនធ្វើឲ្យសេវាល្អកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនហើយសៀមរាបដូចគ្នាអ្នកទេសចរទៅលេងសៀមរាបគឺពេលវេលាតិចជាងមុន។

លោកថា÷"ផ្លូវល្បឿនលឿនជួយច្រើនណាស់ជួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន"។

បច្ចុប្បន្នកម្ពុជាមានផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលកំពុងដាក់ដំណើរការដែលមានប្រវែងសរុបជាង 190 គីឡូម៉ែត្រ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ