• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១២ ព្រឹក

ជនសង្ស័យ៤នាក់ ត្រូវបានឃាត់ខ្លួនករណីគាស់ផ្ទះ កាច់កម៉ូតូ

នេះបើតាមប្រភពព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថាកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ)ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖

១/ ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ

២/ ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ

៣/ ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ

៤/ ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននាំយកមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។ ក្រោយពីការសួរនាំជនសង្ស័យ០៤នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ ពិតប្រាកដមែន។

វត្ថុតាងដកហូតមាន៖ ម៉ូតូ០២គ្រឿងម៉ាកHonda PCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ (ម៉ូតូជនរងគ្រោះ), ម៉ាកToday ពណ៌ប្រផេះ មិនមានស្លាកលេខ (ម៉ូតូសំរាប់ធ្វើសកម្មភាព) និងសម្ភារៈសំរាប់ធ្វើសកម្មភាពកាច់ក បច្ចុប្បន្នម៉ូតូខាងលើត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។

ជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ