• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៦ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95,23%

ភ្នំពេញ÷នៅព្រឹកថ្ងៃទី 20 ខែធ្នូឆ្នាំ 2022 ក្រសួងសុខាភិបាលបានបញ្ជាក់ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19 នៅកម្ពុជាគិតត្រឹមថ្ងៃទី 16 ខែធ្នូឆ្នាំ 2022 មាន÷
-លើប្រជាជនអាយុពី 18 ឆ្នាំឡើងមាន 103.80%ធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់
-លើកុមារ-យុវវ័យអាយុ 12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101 . 19 %ធៀបជាមួយចំនួនប្រជាជនគោលដៅ1.827.348 នាក់
-លើកុមារអាយុ 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110.35%ធៀបជាមួយនឹងប្រជាជនគោលដៅ1.897.382 នាក់
-លើកុមារអាយុ 5 ឆ្នាំមាន 140 .64 %ធៀបជាមួយនឹងប្រជាជនគោលដៅ 304.317 នាក់
-លើកុមារអាយុ 3 ឆ្នាំដល់ក្រោម 5 ឆ្នាំមាន 79.48%ធៀបជាមួយនឹងប្រជាជនគោលដៅ 610.730 នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់មាន 95.23%។

ក្រសួងសុខាភិបាលក៏បានរម្លឹកផងដែរស្របពេលដែលរដូវចុះត្រជាក់ខ្លាំងសូមបងប្អូនអនុវត្តន៍ឲ្យបានតាមវិធានការសុខាភិបាល 3 កុំ3ការពារព្រោះរដូវត្រជាក់ងាយឆ្លងជំងឺ កូវីដ-19នៅថ្ងៃទី 20 ខែធ្នូឆ្នាំ 2022 នេះក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី 21- 27 ខែធ្នូឆ្នាំ 2022 មានការចុះត្រជាក់ខ្លាំងតំបន់មាត់សមុទ្រនិងតំបន់ភូមិភាគឦសានមានខេត្តឧត្តរមានជ័យ,ព្រះវិហាររតនគិរី ,មណ្ឌលគិរី17 -18 °C៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ