• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៩ ព្រឹក

ចាប់ពីថ្ងៃទី21-27ខែធ្នូខេត្តមណ្ឌលគិរីរតនគីរីព្រះវិហារនិងខេត្តឧត្តរមានជ័យនឹងចុះត្រជាក់ខ្លាំងដល់ 17-18°C

ភ្នំពេញ÷ចាប់ពីថ្ងៃទី 21 -27 ខែធ្នូឆ្នាំ 2022 ខេត្តមណ្ឌលគិរី,រតនគិរី,ព្រះវិហារនិងខេត្តឧត្តរមានជ័យនឹងចុះត្រជាក់ដល់ 17-18°C។

នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី 21 -27 ខែធ្នូឆ្នាំ 2022)នៃការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថានៅក្នុង1សប្តាហ៍ខាងមុខនេះប្រទេសកម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ÷
1/តំបន់ទំនាបកណ្ដាល÷
-សីតុណ្ហភាពអប្បបរមាមានពីរ 18 -20°C
-សីតណ្ហភាពអតិបរមាមានពីរ 29 -31 °C
-អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ
2/តំបន់ខ្ពង់រាប÷
-សីតុណ្ហភាពអប្បបរមាមានពី16 -18 °C
-សីតុណ្ហភាពអតិបរមាមានពី 28 -30°C
-អាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ
-ខេត្តមណ្ឌលគិរី,រតនគិរី,ព្រះវិហារនិងខេត្តឧត្តរមានជ័យសីតុណ្ហភាពអប្បបរមាមានក្នុងរង្វង់17-18 °C
3/តំបន់មាត់សមុទ្រ÷
-សីតុណ្ហភាពអប្បបរមាមានពី19-21 °C
-សីតុណ្ហភាពអតិបរមាមានពី29-31°C
-អាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណៈជនទទួលជ្រាបជាព័ត៌មាននិងយកចិត្តទុកដាក់ថែរក្សាសុខភាពចំពោះស្ថានភាពភាពអាកាសដែលនៅបន្តចុះត្រជាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ