• ច័ន្ទ ២៩ មេសា ២០២៤ ០២:១៥ ព្រឹក

កម្ពុជានិងចិនសម្រេចពាណិជ្ជកម្មទ្វេភាគីរហូត 11ពាន់លានដុល្លារកើនឡើង 37%

ភ្នំពេញ÷សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញមោទកភាពចំពោះទំនាក់ទំនងកម្ពុជា-ចិនដែលកាន់តែរីកចម្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។នៅក្នុងឆ្នាំ 2022 នេះពាណិជ្ជកម្មទ្វេភាគីកើនឡើង 37% លើសឆ្នាំ 2021 ។សម្ដេចតេជោនាយករដ្ឋមន្ត្រីរំពឹងថាសេដ្ឋកិច្ចកម្ពុជានឹងបន្តបោះជំហានទៅមុខតាមរយៈការជួយជ្រោមជ្រែងរបស់មិត្តចិន។នៅក្នុងឆ្នាំ 2022 នេះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនកាន់តែមានភាពល្អប្រសើរដែលមានការរីកចម្រើនជាបន្តបន្ទាប់ធ្វើឲ្យប្រទេសទាំងពីរក្លាយជាមិត្តភាពដែកថែបដែលបានជំរុញឲ្យពាណិជ្ជកម្មទ្វេភាគីកើនឡើងផងដែររហូតដល់ចំនួនប្រមាណ 11 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2021 ដែលគិតជាភាគរយមានការកើនឡើង 37 %បើធៀបទៅនឹងឆ្នាំ 2020។

មានប្រសាសន៍ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោកប្រគល់ជូនដោយវិទ្យាសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិកស្ដីពីការបង្កើនទំនាក់ទំនងអាស៊ាន-ចិននៅព្រឹកថ្ងៃទី 19 ធ្នូឆ្នាំ 2022 នេះនៅវិមានសន្តិភាពសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងថា៖ភាពល្អប្រសើរនេះក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិនមានការរីកចម្រើនទាំងផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមត្រូវបានឆ្លុះបញ្ចាំងតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកកាន់តែញឹកញាប់កំណើនពាណិជ្ជកម្មវីនិយោគទេសចរណ៍និងកំណើននៃការប្រាស្រ័យទាក់ទងរវាងប្រជាជននឹងប្រជាជនផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថារហូតមកដល់ពេលនេះកម្ពុជាតែងទទួលបានការជួយគាំទ្រនិងជ្រោមជ្រែងជាបន្តបន្ទាប់។ពីមិត្តចិនទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុជាពិសេសក្នុងពេលវេលាដ៏លំបាកបំផុតបណ្ដាលមកពីវិបត្តិជំងឺ covid 19 ដែលបានចូលរួមបង្កលក្ខណៈឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រងស្ថានភាពឆ្លងរីករាលដាលបានល្អប្រសើរនិងជាពិសេសចូលរួមដល់ការកាត់បន្ថយផលប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ