• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥៤ ល្ងាច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវីនិយោគជូនដល់ក្រុមហ៊ុនចំនួន 4 លើទឹកប្រាក់ជាង 20 លានដុល្លារអាមេរិក

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷
1/"PHOENIX FASHION(CAMBODIA) GARMENT CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគលើក្បាលដីលេខ 865 ផ្លូវលំភូមិត្រពាំងឈូកឃុំសុភីស្រុកបាទីខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ 6.3 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 3,358 កន្លែង។
2/"AW CASHMERE(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិកណ្ដឹងតូចឃុំកណ្ដឹងស្រុកបាទីខេត្តតាកែវក្នុងទុនវិនិយោគប្រមាណ5,3 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 1.117 កន្លែង។3/"SUPERCAN(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតស្បែកជើងដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំភូមិរោលជ្រូកសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញក្នុងទុនវិនិយោគប្រមាណ 5.2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 1,264 កន្លែង។4/"XN FU INDUSTRIAL CO.,LTD"គម្រោងបង្កើតរោងចក្រផលិតឆ័ត្រ,អាវភ្លៀង,ថង់យួរដៃ,ស្រោមដៃនិងកន្សែងពោះគោដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 7 ។ភូមិតាំងគោកឃុំល្វាស្រុកព្រៃឈរខេត្តកំពង់ចាមក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 641 កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ