• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៥ ព្រឹក

សម្ដេចតេជោហ៊ុនសែនគាំទ្រគម្រោងកែច្នៃសំរាមទៅជាថាមពលនៃក្រុមហ៊ុនរបស់កូរ៉េ

ភ្នំពេញ÷សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឲ្យលោកPARK Heung-Kyeongឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាចូលរួមសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្តិភាពនារសៀលថ្ងៃទី 19 ខែធ្នូឆ្នាំ 2022 ខណៈលោកបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។លោកអៀងសុផលែ្លតជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងថា÷លោកPARKបានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធរួមទាំងកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបបានយ៉ាងជោគជ័យ។លោកPARKក៏បានគោរពសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោនិងមន្ត្រីរាជការក៏ដូចជាប្រជាជនកម្ពុជាទាំងអស់នូវកិច្ចសហប្រតិបត្តិការល្អដែលញ៉ាំងឲ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនឡើងថែមទៀតជាពិសេសតាមរយៈការរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសកូរ៉េនិងការរៀបចំដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីកូរ៉េមកកាន់កម្ពុជា។ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នានិងជាពិសេសដំណើរការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េឆ្លងកាត់ទន្លេសាបនិងទន្លេមេគង្គដែលចាប់ផ្ដើមចេញពីផ្សារចាស់ទៅអរិយក្សត្រ។ឆ្លៀតឱកាសនោះលោកឯកអគ្គរដ្ឋទូតក៏បានគោរពសុំការគាំទ្រអំពីសម្ដេចតេជោលើគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុន អ៉ីកូខាម។ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះលោកPARKឯកអគ្គរដ្ឋទូតនិងរដ្ឋាភិបាលកូរ៉េដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជាហើយបានសម្ដែងនូវការរីករាយជាមួយនឹងសមិទ្ធផលធំៗដែលកម្ពុជាទទួលបានអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។សម្ដេចបន្តថាស្ពានមិត្តភាពកម្ពុជា-កូរ៉េជាសារបញ្ជាក់អំពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជានិងកូរ៉េ។ចំពោះករណីគម្រោងកែច្នៃសំរាមទៅជាថាមពលរបស់ក្រុមហ៊ុនអ៉ីកាខាមនោះសម្ដេចបានសម្តែងនូវការគាំទ្រហើយបានជូនទៅលោកសុខចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីធ្វើការបន្តជាមួយលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងសាលារាជធានីភ្នំពេញផងដែរ។ជាទីបញ្ចប់សម្ដេចតេជោជូនពរលោកPARKទទួលបានជោគជ័យក្នុងបេសកកម្មរបស់លោកទៅថ្ងៃអនាគត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ