• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥២ ល្ងាច

កម្ពុជាទទួលបានចំណូលសរុបចំនួនជាង ៤៧០លានដុល្លា ពីការនាំចេញជ័រកៅស៊ូឈើកៅស៊ូក្នុងរយៈពេល ១១ខែឆ្នាំនេះ

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញរបាយការណ៍រយៈពេល១១ខែឆ្នាំនេះថា កម្ពុជា ទទួលបានចំណូលសរុបចំនួន ៤៦៩លាន៧០ម៉ឺន២ពាន់៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានចំនួន៤៦៥លាន៨៣ម៉ឺន៨ពាន់៣៨៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣លាន,៨៦ម៉ឺន៤ពាន់២៤០ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូចំនួន ៣២ម៉ឺន២ពាន់៥៨៦តោន បានកើនឡើងចំនួន ៩ពាន់១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៤ម៉ឺន៩៨៩ម៉ែត្រគូប។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ថ្លៃ ១ពាន់២៣១ដុល្លារក្នុងមួយតោន ដែលបានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ដោយឡែកផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២% គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងមកនេះ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ