• ច័ន្ទ ២៩ មេសា ២០២៤ ១២:១០ ល្ងាច

រយៈពេលពាក់កណ្តាល នៃឆ្នាំ២០២២ គំរោងសាងសង់មាន ១,៩៨៤ គម្រោង និង ទុនវិនិយោគមាន ១,០៤១លានដុល្លារអាមេរិក

រយៈពេល ពាក់ កណ្ដាល នៃឆ្នាំ២០២២នេះ ក្រសួង បាន ចេញ លិខិត អនុញ្ញាត គំរោងសាងសង់ ចំនួន១,៩៨៤គំរោង និង ទុនវិនិយោគ មាន ចំនួន១,០៤១លាន ដុល្លារអាមេរិក នេះ បើតាម ការបញ្ជាក់ ឲ្យ ដឹង ពី លោក ឆា រស៍ វ៉ាន់ តំណាង អ្នកឧកញ៉ា បណ្ឌិត ពុង ឃាវ សែ ប្រធាន សមាគម អ្នក សាងសង់ កម្ពុជា ថ្លែង នៅក្នុង កម្មវិធី ជួបជុំ សំណេះសំណាល និង ទំនាក់ទំនង ធុរកិច្ច សំណង់ លើក ទី ១២ នា ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២។

លោក ឆា រស៍ វ៉ាន់ បាន ឲ្យ ដឹង ទៀតថា នៅ ឆ្នាំ ២០២១ ក្រសួង បានផ្ដល់ លិខិតអនុញ្ញាត សាងសង់ មាន ចំនួន ៤,៣០៣ គម្រោង មាន ទុនវិនិយោគ ជាង ៥,៣៣៣ លាន ដុល្លារ អាមេរិក និង ក្នុង ឆ្នាំ ២០២០ មាន ចំនួន ៤,៨៤១ គម្រោង ដែល ប៉ាន់ស្មាន ទុនវិនិយោគ មាន ជាង ៧,៧៥៣ លាន ដុល្លារ អាមេរិក ។

ជាមួយគ្នានេះ លោក បាន បញ្ជាក់ថា តាម ប្រភព នៃ ការ ព្យាករណ៍ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញ ឲ្យ ឃើញថា វិស័យ សំណង់ និង អចលនវត្ថុ នឹងមាន ការកើនឡើង បន្ទាប់ពី វិបត្តិ ជំងឺ កូ វីដ -១៩ បាន ធូរស្រាល គឺ នៅ ឆ្នាំ ២០២២ បាន ព្យាករណ៍ ថា វិស័យ សំណង់ នឹងមាន ការកើនឡើង ៥.៤% រីឯ វិស័យ អចលនទ្រព្យ កើន ៤.១% ហើយ វិស័យ ទាំង ២ នេះ នឹង កើន ឡើងជា បន្តបន្ទាប់ ប ន្ថែ ម ទៀត ។

លោក គិតថា ការ វិនិយោគ លើ វិស័យ សំណង់ និង អចលនទ្រព្យ នឹងមាន កំណើន ឡើងវិញ ហើយក៏ នឹង អាច ផ្ដល់ ការងារ ឲ្យ ប្រជាពលរដ្ឋ មានការ ងារ ធ្វើ រហូតដល់ រាប់សិប ម៉ឺន នាក់ ផងដែរ ។ ទាំងនេះ គឺជា ការចូលរួមចំណែក ជាមួយ រាជរដ្ឋាភិបាល ក្នុងការ ស្តារ សេដ្ឋកិច្ចជាតិ ឲ្យ មាន ចរន្ត ការឡើង វិញ បន្ទាប់ពី មាន វិបត្តិ កូ វីដ -១៩ ។
បើតាម សារាចរ ណែនាំ ស្តីពី ការរៀបចំ សេចក្តីព្រាង ច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ ២០២៣ របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា វិស័យ សំណង់ ត្រូវបាន ព្យាករណ៍ ថា នឹង បន្ត ងើប ឡើងវិញ ក្នុង អត្រា ៧.២ ភាគរយ ក្នុង ឆ្នាំ ២០២៣ ដោយសារ ការរំពឹងទុក នូវ ការ ងើបឡើង វិញ នៃ រំហូរ វិនិយោគទុន ពី បរទេស សម្រាប់ សំណង់ បម្រើ ឲ្យ វិស័យ ទេសចរណ៍ និង ពាណិជ្ជកម្ម ។

ជាមួយគ្នានេះ សំណង់ លំនៅឋាន ថ្លៃ ទាប និង មធ្យម ត្រូវបាន រំពឹងថា នៅ បន្ត រក្សា កំណើន ល្អប្រសើរ ដោយសារ ការកើនឡើង នៃ តម្រូវការ ជាក់ស្តែង រប ស់ ប្រជាពលរដ្ឋ ក្នុង ការរៀបចំ គ្រួសារ ស្របគ្នា នឹង និន្នាការ នៃ ការកើនឡើង ការវិនិយោគ ក្នុងស្រុក ។

ចំណែក វិស័យ អចលនទ្រព្យ វិញ ត្រូវបាន ព្យាករណ៍ ថា នឹង បន្ត ងើបឡើង ក្នុង អត្រា ៥,២ ភាគរយ ក្នុង ឆ្នាំ ២០២៣ ដោយសារ ការរំពឹងទុក នូវ ការ ងើបឡើង វិញ នៃ សកម្មភាព ទិញ - លក់ និង ជួល អចលនទ្រព្យ ថ្លៃ ខ្ពស់ ខុន ដូ និង អា ផាត មិន ស្របពេល ការវិនិយោគ និង តម្រូវការ ក្នុង ស្រុកលើ អចលនទ្រព្យ ផ្នែក លំនៅឋាន ថ្លៃ ទាប និង មធ្យម ត្រូវបាន រំពឹងទុក ថា បន្ត រក្សា កំណើន ល្អ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ